រុស្ស៊ី៖ បណ្តាញខ្សែទូរសព្ទបន្ទាន់ជាមួយអាមេរិក និងណាតូ នៅមានដដែល ខណៈហានិភ័យពីការប្រើប្រាស់នុយក្លេអ៊ែរ ឡើងខ្ពស់

2024/10/08 05:04:56 pm        100


ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារ (ទី៨ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននៅតែមានខ្សែទូរសព្ទទាន់ហេតុការណ៍បន្ទាន់ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តយោធាណាតូ (NATO) ដើម្បីទុកសម្រាប់កាត់បន្ថយវិបត្តិនានា ខណៈដែលហានិភ័យពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កើនឡើងកាន់តែខ្ពស់ ចំពេលមានការប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងបំផុត រវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងដំណាក់កាលដំបូងនៃសង្គ្រាមត្រជាក់។

សង្រ្គាមអ៊ុយក្រែនដែលមានរយៈពេល ២ឆ្នាំកន្លះហើយនោះ កំពុងឈានចូលដល់ពេលវេលាអ្វីដែលបណ្ដាមន្ត្រីរបស់រុស្ស៊ី និយាយថា ជាដំណាក់កាលដ៏គ្រោះថ្នាក់បំផុតរបស់សង្គ្រាមនេះ នៅពេលដែលកងកម្លាំងរុស្ស៊ីរុលទៅមុខ ហើយសហរដ្ឋអាមេរិកពិចារណាអនុញ្ញាតឲ្យទីក្រុងគីវវាយប្រហារចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី ដោយប្រើប្រាស់មីស៊ីលរបស់លោកខាងលិច។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី១២ ខែកញ្ញា បាននិយាយថា ការយល់ព្រមរបស់លោកខាងលិច ដើម្បីឲ្យមានវិធានការបែបនេះ នឹងមានន័យថា ជា «ការចូលរួមដោយផ្ទាល់ពីប្រទេសសមាជិកអង្គការណាតូ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងសង្គ្រាមនៅអ៊ុយក្រែន»។

ចំណែកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko ដែលមើលការខុសត្រូវទំនាក់ទំនងជាមួយអឺរ៉ុប និងអង្គការណាតូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ថា ទីក្រុងមូស្គូយល់ឃើញថា សម្ព័ន្ធមិត្តយោធាមួយនេះ កំពុងបង្កើនតួនាទីអាវុធនុយក្លេអ៊ែរ នៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន។

សម្រាប់ខ្សែទូរសព្ទទាន់ហេតុការណ៍ រវាងក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន ទំនាក់ទំនងបន្ទាន់នេះត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៦៣ ដើម្បីកាត់បន្ថយការយល់ច្រលំ ដែលបង្កឲ្យមានវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ ដោយអនុញ្ញាតឲ្យមានការទាក់ទងដោយផ្ទាល់ រវាងមេដឹកនាំអាមេរិក និងរុស្ស៊ី។ ក្រៅពីខ្សែទូរសព្ទទាន់ហេតុការណ៍បន្ទាន់របស់មេដឹកនាំនៃប្រទេសទាំង២ ហើយនោះ ក៏នៅមានខ្សែទូរសព្ទទាន់ហេតុការណ៍ពាក់ព័ន្ធនឹងនុយក្លេអ៊ែរ រវាងមន្ទីរបញ្ចកោណ និងក្រសួងការពារជាតិរុស្ស៊ីផងដែរ ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ ដើម្បីកាត់បន្ថយហានិភ័យពីការមានសង្គ្រាមនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am