ភ្នំពេញ: នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-អាយប៉ា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំខាងលើនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏មានគម្រោងជួបសម្តែងការគួរសម ជាមួយប្រធានរដ្ឋសភាឡាវ និងទទួលជួបពិភាក្សាការងារជាមួយសមភាគីអនុប្រធានសភាវៀតណាមផងដែរ ៕



