នាយករដ្ឋមន្ត្រីបារាំងថ្មី ប្រឈមនឹងញត្តិដកទំនុកចិត្តជាលើកដំបូង

2024/10/09 01:14:44 am        54

នាយករដ្ឋមន្ត្រីថ្មីរបស់បារាំង លោក Michel Barnier នៅថ្ងៃអង្គារ (ទី៨ ខែតុលា) នេះ ត្រូវប្រឈមនឹងញត្តិដកទំនុកចិត្តលើកឡើងមកដោយក្រុមឆ្វេងនិយម ដែលត្រៀមនឹងគូសបញ្ជាក់ពីភាពផុយស្រួយនៃរដ្ឋាភិបាលរបស់លោក ទោះបីជាទទួលបានឱកាសតិចតួច ដើម្បីសម្រេចគោលនយោបាយក៏ដោយ។

លោក Barnier ដែលជាអតីតអ្នកចរចារ Brexit (ការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស) របស់សហភាពអឺរ៉ុបខាងក្រុមស្តាំនិយម ត្រូវបានតែងតាំងដោយប្រធានាធិបតីកណ្តាលនិយម លោក Emmanuel Macron ដើម្បីនាំឲ្យមានស្ថិរភាពខ្លះៗ នៅក្នុង «ការរួមរស់ជាមួយគ្នា» ដែលអាចងាយនឹងបង្កជាការបែកបាក់ នៅទូទាំងជម្លោះនយោបាយ បន្ទាប់ពីមានការបោះឆ្នោតសភា ដែលមិនមានលទ្ធផលឈ្នះដាច់របស់គណបក្សណាមួយ នាដើមរដូវក្តៅនេះ។

នាយករដ្ឋមន្ត្រីចាស់វស្សារវ័យ ៧៣ឆ្នាំ ចាប់តាំងពីពេលនោះមក បានព្យាយាមកាន់តំណែងយ៉ាងម៉ឺងម៉ាត់ ដោយព្រមានថា ប្រទេសបារាំងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ ប្រសិនបើឱនភាពថវិកា មិនត្រូវបានធ្វើឲ្យនៅរួមតូចទេនោះ ហើយនិយាយថា ការដំឡើងពន្ធអាចត្រូវបានអនុវត្ត ចំពោះអ្នកមានប្រាក់ចំណូលខ្ពស់។

ការតែងតាំងលោក Barnier ជាឥស្សរជនវណ្ណៈខ្ពស់ ដែលបម្រើការជារដ្ឋមន្ត្រី និងជាស្នងការសហភាពអឺរ៉ុប ក៏ជាអ្វីផ្ទុយខុសស្រឡះ សម្រាប់ជនជាតិបារាំងផងដែរ។ ពួកគេបានឃើញនាយករដ្ឋមន្ត្រី ៣រូបដែលស្ទើរតែមិនបានស្គាល់ នៅមុនពេលការតែងតាំងរបស់ពួកគេ កើតមានឡើង និងដកទៅវិញ ក្នុងចន្លោះរយៈពេល ៤ឆ្នាំមកនេះ។

ហើយលោក Barnier និងរដ្ឋាភិបាលរបស់លោក ដែលត្រូវបានតែងតាំងនៅក្នុងខែកញ្ញា ដោយមាននិន្នាការស្តាំនិយមយ៉ាងច្បាស់លាស់ អាចនឹងត្រូវដួលរំលំនៅពេលណាមួយ ប្រសិនបើញត្តិដកទំនុកចិត្ត ត្រូវបានអនុម័ត នៅក្នុងសភាជាន់ទាបរបស់រដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        174
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        214
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm