ប្រជានេសាទនៅទីក្រុង Sidon បានឡើងកំពង់ទូកនេសាទរបស់ពួកគេ និងមិនហ៊ានចុះទឹក ដោយពួកគេនិយាយថា ពួកគេមិនអាចបន្តជីវភាពប្រចាំថ្ងៃរបស់ពួកគេបានឡើយ ក្រោយអ៊ីស្រាអែលព្រមានឲ្យចាកចេញពីតំបន់ឆ្នេរ ។
ក្រុមអ្នកនេសាទ និយាយថា ភាគច្រើននៃអ្នកនេសាទនៅប្រទេសលីបង់ រកបានប្រាក់ចិញ្ចឹមជីវិតរាល់ថ្ងៃពីការនេសាទត្រី ហើយបច្ចុប្បន្នពួកគេគ្មានប្រាក់ចំណូលសម្រាប់ខ្លួនឯង និងសម្រាប់គ្រួសារទៀតឡើយ ។
អ៊ីស្រាអែល បានចេញការព្រមានជាភាសាអារ៉ាប់ដល់អ្នកទេសចរតំបន់ឆ្នេរ និងអ្នកប្រើប្រាស់ទូកឲ្យចៀសវាងតំបន់ឆ្នេរ ដោយពួកគេអះអាងថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ពួកគេនឹងចាប់ផ្តើមប្រតិបត្តិការប្រឆាំងក្រុមហេសបូឡា ដោយវាយប្រហារចេញពីសមុទ្រ ។
យោធាអ៊ីស្រាអែល បានដាក់សំពាធកាន់តែខ្លាំងលើក្រុមហេសបូឡា ដោយពួកគេចុះប្រតិបត្តិការវាយប្រហារគោលដៅតាមកំណត់នៅតំបន់ភាគនិរតីលីបង់ ក្រោយប្រកាសប្រតិបត្តិការបែបនេះ សម្រាប់តំបន់ព្រំដែនភាគអាគ្នេយ៍ ៕


