មន្រ្តីរបស់កម្មវិធីស្បៀងអាហារពិភពលោក(WFP) នៅថ្ងៃអង្គារនេះ បានបង្ហាញក្តីបារម្ភពីសមត្ថភាពរបស់លីបង់ក្នុងការចិញ្ចឹមខ្លួនឯង ដោយលោកនិយាយថា ដីកសិកម្មរាប់ពាន់ហិចតានៅទូទាំងតំបន់ភាគខាងត្បូងប្រទេសមួយនេះ រងការឆាបឆេះ ឬត្រូវបោះបង់ចោល ស្របពេលជម្លោះឡើងកម្តៅខ្លាំង ។
លោក Abeer Etefa គឺជាអ្នកនាំពាក្យរបស់ WFP ប្រចាំតំបន់មជ្ឈិមបូព៌ា និយាយថា នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់សម្រាប់តំបន់មានបញ្ហាមួយនេះរបស់ពិភពលោក ។ វិបត្តិមួយនេះ បានបំបែកគ្រួសារនៅទូទាំងតំបន់ព្រំដែន និងបានបំផ្លិចបំផ្លាញខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ ។
រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញដោយ WFP នៅថ្ងៃអង្គារនេះ ឃើញមនុស្សជម្លៀសខ្លួន រត់ភៀសខ្លួនចេញពីជម្លោះ ឆ្លងកាត់ព្រំដែនចូលក្នុងប្រទេសស៊ីរី ចេញពីប្រទេសលីបង់ ។
WFP និយាយថា មនុស្សប្រហែល ១,២លាននាក់ ត្រូវបានគេជឿថា បានជម្លៀសខ្លួននៅក្នុងប្រទេសលីបង់ ។
អ៊ីស្រាអែល បានចុះប្រតិបត្តិការតាមជើងគោកនៅតំបន់ភាគនិរតីប្រទេសលីបង់ ធ្វើឲ្យជម្លោះរយៈពេល ១ឆ្នាំឡើងកម្តៅជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីស្រាអែល ។
ជម្លោះមួយនេះ បានសម្លាប់មនុស្សជាង ១ពាន់នាក់ ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ និងធ្វើឲ្យមានជើងហោះហើរទ្រង់ទ្រាយធំ ៕


