ព្យុះសង្ឃរាកម្រិតទី ៤ Milton បាននាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងមកកាន់ឧបទ្វីប Peninsula ប្រទេសម៉ិកស៊ិក និងបានបង្កើនកម្លាំងរបស់វាដោយសារទឹកក្តៅនៅក្នុងឈូងសមុទ្រម៉ិកស៊ិក ។
រូបភាពវីដេអូឃ្លីបរបស់សាក្សីថតបានពីសណ្ឋាគារ Emporio Cancun ឃើញភ្លៀងធ្លាក់ខ្លាំង វាយប្រហារតំបន់ឆ្នេរ លាយឡំនឹងផ្គរន្ទះ ។
ព្យុះដ៏កំណាចនេះដែរ ត្រូវបានគេរំពឹងថានឹងកាន់តែខ្លាំងជាងនេះ ពេលវាធ្វើដំណើរតាមផ្លូវទៅកាន់រដ្ឋ Florida ជាកន្លែងដែលមនុស្សជាង ១លាននាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួនចេញពីផ្លូវរបស់ព្យុះ ។
ខណៈពេលនោះដែរ ភ្ញៀវទេសចរ និងក្រុមអ្នកស្រុក បានជម្លៀសខ្លួនចេញពីកោះ Holbox របស់ម៉ិកស៊ិកទៅកាន់កំពង់ផែ Chiquilá ។ ការជម្លៀសខ្លួននេះ ត្រូវបានសម្របសម្រួលដោយក្រុមអាជ្ញាធរក្នុងស្រុក និងកងកម្លាំងសន្តិសុខ ។
នៅទីក្រុង Cancún ក្រុមប្រជានេសាទ បានឡើងកំពង់ទូករបស់ពួកគេ ហើយនៅក្នុងផ្សារទំនើប គេបានមើលឃើញកម្មករបិទបង្អួច និងអ្នកដើរផ្សារនាំគ្នាទិញទំនិញស្តុកទុកសម្រាប់ការផ្គត់ផ្គង់ផ្ទាល់ខ្លួន ៕


