ក្រសួងការបរទេសចិន និយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងផ្តល់ការផ្គត់ផ្គង់វេជ្ជសាស្រ្តមនុស្សធម៌សង្រ្គោះបន្ទាន់ តាមសំណើររបស់រដ្ឋាភិបាលលីបង់ ស្របពេលដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា កាន់តែឡើងកម្តៅខ្លាំង ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិននឹងយកចិត្តទុកដាក់ចំពោះជម្លោះកើនឡើងនេះ ។
យោធាអ៊ីស្រាអែល និយាយនៅថ្ងៃអង្គារនេះថា ពួកគេបានចាប់ផ្តើមប្រតិបត្តិការជើងគោកនៅតំបន់ភាគនិរតីលីបង់ បង្កើនការវាយប្រហាររបស់ពួកគេដល់តំបន់ថ្មី រយៈពេល ១ឆ្នាំ ក្រោយផ្ទុះអាវុធឆ្លងកាត់ព្រំដែនជាមួយក្រុមហេសបូឡា ស្របពេលមានការទទួចពីអង្គការសហប្រជាជាតិ(UN) ឲ្យមានដំណោះស្រាយការទូត ។
ភាពតានតឹងក្នុងតំបន់បង្កឡើងដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីរយៈពេល ១ឆ្នាំមុន នាំឲ្យមានប្រតិបត្តិការសឹកតាមជើងគោក និងជើងអាកាសរបស់អ៊ីស្រាអែលលើលីបង់ និងការវាយប្រហារដោយផ្ទាល់របស់អ៊ីរ៉ង់លើទីតាំងយោធារបស់អ៊ីស្រាអែល ៕

