ទួរគី៖ ការនាំចេញទៅប៉ាឡេស្ទីនកើនឡើង ក្រោយផ្អាកពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ដោយសារសង្គ្រាម នៅហ្កាហ្សា

2024/10/09 03:16:55 am        40

ទិន្នន័យ ដែលចេញផ្សាយ នៅថ្ងៃអង្គារ (ទី៨ ខែតុលា) បានបង្ហាញថា ការនាំចេញរបស់ទួរគីទៅកាន់ដែនដីប៉ាឡេស្ទីន បានកើនឡើង ៦ដង ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ពោលគឺឡើងដល់ ៥៧១,២លានដុល្លារ ដោយរបាយការណ៍នេះកើតមានក្នុងរយៈពេល ៥ខែបន្ទាប់ពីប្រទេសនេះបានផ្អាកពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ដើម្បីបង្ហាញការតវ៉ា ជុំវិញសង្គ្រាមរបស់ប្រទេសនេះ នៅតំបន់ហ្កាហ្សា។

បើយោងតាមទិន្នន័យពីស្ថាប័ននាំចេញទួរគី (TIM) បានឲ្យដឹងថា ការនាំចេញកើនឡើង ៥២៦ភាគរយ បានកើតឡើងភាគច្រើន បន្ទាប់ពីការហាមប្រាមបានចូលជាធរមាន ដោយក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ការនាំចេញទួរគីទៅកាន់ដែនដីប៉ាឡេស្ទីន បានកើនឡើង ៣៥ភាគរយ ពោលគឺឡើងដល់ ៤៩,៤លានដុល្លារ។

កាលពីថ្ងៃចន្ទ (ទី៧ ខែតុលា) សមាជិកសភាបក្សប្រឆាំងទួរគី លោក Mustafa Yeneroglu បានដាក់សំណួរទៅកាន់សភា អំពីការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញទៅកាន់តំបន់ដែនដីប៉ាឡេស្ទីន និងការបន្តចរាចរនាវាពីទួរគីទៅកាន់អ៊ីស្រាអែល ទោះបីជាមានការហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មក៏ដោ

លោក Yeneroglu បានស្នើឲ្យរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Omer Bolat ឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ដែលថា ពាណិជ្ជកម្មជាមួយអ៊ីស្រាអែលកំពុងបន្តមានដោយស្ងាត់ៗ តាមរយៈក្រុមហ៊ុនប៉ាឡេស្ទីន ដោយមានឯកសារដឹកជញ្ជូនដែលពិពណ៌នាអំពីទំនិញថា នឹងបញ្ជូនទៅដែនដីប៉ាឡេស្ទីន នៅពេលដែលជាក់ស្ដែង ទំនិញទាំងនោះដឹកទៅអ៊ីស្រាអែល។

នៅពេលដែលត្រូវបានសួរ ដើម្បីសុំការអត្ថាធិប្បាយពីសំណាក់សារព័ត៌មាន Reuters ក្រសួងពាណិជ្ជកម្មបានចង្អុលទៅសេចក្តីថ្លែងការណ៍មុនៗ អំពីបញ្ហានេះ។ កាលពីថ្ងៃទី១៨ ខែកញ្ញា ក្រសួងបានបដិសេធថា ពាណិជ្ជកម្មជាមួយអ៊ីស្រាអែល កំពុងបន្តមាន ដោយបញ្ជាក់ម្តងទៀតថា ការហាមប្រាមបានបញ្ចប់នៅថ្ងៃទី២ ខែឧសភា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm