
យោងតាមការអះអាងរបស់ទីភ្នាក់ងារតាមដានគ្រោះមហន្តរាយជាតិប្រេស៊ីល បានឲ្យដឹងថា ទន្លេក្នុងព្រៃជប់ភ្លៀងអាម៉ាហ្សូន បានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនៅប្រេស៊ីល ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ ។
រូបថតសន្លឹកផ្កាយរណបពីក្រុមហ៊ុន Planet Lab Inc ឃើញគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ធ្វើឲ្យប៉ះពាល់ដល់ផ្លូវទឹកនៅទីក្រុង Tefe, Coari, Manacapuru និងទីក្រុង Manaus ។
កម្រិតទឹកភ្លៀងទាបជាងមធ្យម សូម្បីតែក្នុងរដូវវស្សា បានយីយាដល់តំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន និងតំបន់ជាច្រើនទៀត នៅអាមេរិកខាងត្បូង ចាប់តាំងពីឆ្នាំមុនរហូតមក គួបផ្សំនឹងភ្លៀងឆេះព្រៃដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ នៅប្រេស៊ីល និងបូលីវី ។
ក្រុមអ្នកស្រាវជ្រាវ និយាយថា បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាហេតុផលដ៏សំខាន់ ។

ក្រុមអ្នកវិទ្យាសាស្រ្ត បានព្យាករណ៍ថា តំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន មិនអាចមានកម្រិតសំណើមពេញលេញនោះទេ រហូតដល់ឆ្នាំ ២០២៦ ។
កាលីឆ្នាំមុន គ្រោះរាំងស្ងួត បានក្លាយជាវិបត្តិមនុស្សជាតិ ស្របពេលប្រជាពលរដ្ឋដែលពឹងផ្អែកលើទន្លេ បានជាប់ខ្លួនដោយគ្មានស្បៀងអាហារ ទឹក ឬឱសថ ៕