រដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ិកស៊ិក បានបង្ហាញផែនការរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សា និងឧក្រិដ្ឋកម្ម ដោយប្តេជ្ញាពង្រឹងកងកម្លាំងនគរបាលឆ្មាំជាតិ និងជំរុញការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ក្នុងគោលបំណងកាត់បន្ថយឃាតកម្ម ការចាប់ជំរិត និងការជំរិតទារប្រាក់។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានពេលព្រឹករបស់ប្រធានាធិបតី លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum)និងរដ្ឋមន្ត្រីសន្តិសុខ លោក Omar Garcia Harfuch បានគូសបញ្ជាក់ពីវិធីសាស្រ្តចំនួនបួន ដែលនឹងផ្តោតលើការដោះស្រាយបុព្វហេតុសេដ្ឋកិច្ច និងបុព្វហេតុសង្គមចំពោះឧក្រិដ្ឋកម្ម និងការធ្វើឲ្យប្រសើរការសម្របសម្រួលរវាងស្ថាប័នប្រឆាំងឧក្រិដ្ឋកម្ម។

លោក Garcia Harfuch បាននិយាយថា បច្ចុប្បន្ននេះ ឆ្មាំជាតិមានសមាជិកចំនួន ១៣៣.០០០នាក់ ហើយអាចបម្រើឲ្យតំបន់ដែលពុំមានដំណើរការចំពោះការការពារក្នុងតំបន់ដែលអាចទុកចិត្តបាន។
លោកស្រី Sheinbaum បាននិយាយថា យុទ្ធសាស្ត្រនេះនឹងបន្តការងាររបស់អ្នកកាន់តំណែងមុន និងជាអ្នកណែនាំរបស់លោកស្រី គឺអតីតប្រធានាធិបតី លោក Andres Manuel Lopez Obrador ។
ផ្ទុយទៅវិញ ផែនការនេះមានគោលបំណងជួយដល់សាធារណជននៅតាមតំបន់នានាដែលរងគ្រោះខ្លាំងដោយឧក្រិដ្ឋកម្មហិង្សា ព្រមទាំងយុវជនដែលទទួលរងពីការញៀនគ្រឿងញៀន។
លោក Garcia Harfuch ដែលធ្លាប់បម្រើការជាអធិការនគរបាលរបស់លោកស្រី Sheinbaum នៅពេលលោកស្រីជាអភិបាលក្រុងម៉ិកស៊ិក និយាយថា យុទ្ធសាស្ត្រថ្មីនេះនឹងផ្តោតខ្លាំងលើការទប់ស្កាត់ឧក្រិដ្ឋកម្ម។