បណ្តឹងថ្មីដែលប្តឹងក្រុមហ៊ុន TikTok កាលពីថ្ងៃអង្គារ បានចោទប្រកាន់វេទិកាបណ្តាញផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយនេះថា បានបង្កផលប៉ះពាល់ និងមិនបានការពារយុវជន។

បណ្ដឹង ត្រូវបានដាក់ដោយឡែកពីគ្នានៅញូវយ៉ក នៅរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋចំនួន ១១ ផ្សេងទៀត។
ពួកគេពង្រីកការប្រយុទ្ធប្រឆាំងតាមផ្លូវច្បាប់លើក្រុមហ៊ុន TikTok ដែលគ្រប់គ្រងដោយចិន ជាមួយនិយតករសហរដ្ឋអាមេរិក និងស្វែងរកការពិន័យហិរញ្ញវត្ថុថ្មីប្រឆាំងក្រុមហ៊ុននេះ។

រដ្ឋនានា បានចោទប្រកាន់ ក្រុមហ៊ុនTikTok ពីការប្រើប្រាស់កម្មវិធី software ធ្វើឲ្យញៀនដោយចេតនា ដែលត្រូវបានរៀបចំដើម្បីធ្វើឲ្យកុមារមើលបានយូរនិងញឹកញាប់ តាមដែលអាចធ្វើទៅបាន និងបង្ហាញមិនត្រឹមត្រូវអំពីប្រសិទ្ធភាពនៃការសម្របសម្រួលនៅលើមាតិការបស់ខ្លួន។
ក្រុមហ៊ុន TikTok បាននិយាយថា ខ្លួនមិនយល់ស្របចំពោះការអះអាងជាច្រើន ដែលភាគច្រើនយើងជឿថាជាការអះអាងមិនត្រឹមត្រូវ និងយល់ច្រឡំ។
ក្រុមហ៊ុននិយាយថា TikTok ផ្តល់នូវលក្ខណៈពិសេសសុវត្ថិភាព និងការកំណត់ឯកជនភាពសម្រាប់អនីតិជនដែលមានអាយុក្រោម១៦ឆ្នាំ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្តឹងក្រុមហ៊ុន TikTok កាលពីខែសីហា ពីបទមិនបានការពារឯកជនភាពរបស់កុមារនៅលើកម្មវិធី ហើយរដ្ឋផ្សេងៗទៀតកាលពីពេលមុន បានប្តឹងក្រុមហ៊ុន TikTok ចំពោះការខកខានមិនបានការពារកុមារពីផលប៉ះពាល់នានា រួមមានរដ្ឋ Utah និងរដ្ឋ Texas។