ការរៀបចំឥណទានឡើងវិញជាការដោះស្រាយ និងសម្រួលដល់លំហូរសាច់ប្រាក់ប្រចាំថ្ងៃ របស់ប្រជាជន

2024/10/09 05:57:17 pm        329

ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាការ​ដោះស្រាយ​នូវ​ការ​លំបាក​របស់​ប្រជាជន ក្នុងការស្វែងរកប្រាក់ចំណូល ដើម្បីសម្រួលដល់លំហូរសាច់ប្រាក់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ និងក៏ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ទាក់ទងនឹងប្រធាន បទ៖(ពន្យល់ពីខ្លឹមសារបច្ចេកទេស និង​បក​ស្រាយ​ចម្ងល់​នានា​របស់​អ្នក​សារ​ព័ត៌មានទាក់ទងនឹងស្ថានភាពវិស័យធនាគារ) នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញ​ការរៀបចំឥណទានឡើងវិញនេះ នៅពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បាន ដាក់ចេញនូវវិធានការមួយចំនួន ដោយសារនៅក្នុងពេលនេះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​សេដ្ឋកិច្ច​ពិភពលោក ទទួលនូវផលប៉ះពាល់ ជាច្រើន ជាពិសេសខ្សែ​ច្រវាក់​ផលិតកម្ម​ត្រូវ​បាន​រអាក់​រអួល ឬបញ្ឈប់ ការដឹកជញ្ជូនទាំងក្នុងនិងក្រៅប្រទេសក៏ជួបបញ្ហា និងការប៉ះ ពាល់ទាំង​វិស័យ​ទេសចរ បានធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបិតទ្វាជាដើម។

លោកជំទាវបណ្ឌិត បន្តថា ទាក់ទិនបញ្ហាប្រឈមទាំងអស់នេះ បានធ្វើឱ្យប្រជាជន​មួយ​ចំនួន​បាត់​បង់​ការងារ និងប្រាក់ ចំណូលជាដើម, ចំពោះប្រជាជនដែលបានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ពួក​គាត់​បាន​ប្រឈម និងឧបសគ្គ នៃការសងត្រឡប់ទៅគ្រឹះ ស្ថានហិរញ្ញវត្ថុវិញ។ បញ្ហានេះ, រាជរដ្ឋាភិបាល​ក៏​បានចង្អុលបង្ហាញ ឱ្យមានការពិភាក្សាជាមួយវិស័យឯកជន ធនាគារជាតិ នៃ​កម្ពុជា ក៏បានដាក់ចេញនូវវិធានការកន្លងមកជាហូរ ដើម្បីជួយសម្រួលដល់អតិថិជន ដោយ​ក្នុង​នោះ​ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវ បទប្បញ្ញត្តិមួយចំនួន ដើម្បីឱ្យអ្នកខ្ចីមាន​លទ្ធភាព​សង​។

ជុំវិញបញ្ហានេះ, លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងថា នៅក្នុង​ស្ថាន​ភាព​លំបាក សមាជិក របស់សមាគម បានចូលគាំទ្រ​នូវ​រាល់​វិធានការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ទៅដល់អតិថិជនរបស់ខ្លួន។ ស្របពេលនេះដែរ, គ្រឹះស្ថាន ធនាគារ ត្រូវ​តែ​ព្យាយាម​រក្សា​នូវ​តុល្យភាព ដើម្បីធានាពីស្ថិរភាព និងនិរន្តរភាពរបស់វិស័យធនាគារឱ្យនៅបន្ត ជាក់ស្តែងការរៀបចំ ឥណទាន​ឡើងវិញនេះ គឺមានជាច្រើនទម្រង់ ដែលយើងបានកំពុងអនុវត្ត ក្នុងនោះបើគិតត្រឹមខែ សីហា ឆ្នាំ ២០២៤ អតិថិជនដែល មកស្នើរសុំ មានចំនួន ២៨៦ ពាន់នាក់ ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ក្នុង​រង្វង់ ៤ ពាន់លានដុល្លារ។ 

ទាក់ទិនការរៀបចំឥណទាននេះដែរ, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា លើក ឡើងផងដែរថា បន្ទាប់ពីទទួលបានសារាចរណ៍ណែនាំ នៃការរៀបចំ​ឥណទាន​ឡើង​វិញនេះ សមាគមបានចេញប្រកាសមួយជូនដល់ សមាជិក ឱ្យចូលក្នុងការរៀបចំ​ឥណទាន​នេះ ក្នុងនោះបានសង្កេតឃើញថា ចាប់ពីខែ មិថុនា មកដល់ខែ សីហា ឆ្នាំ ២០២៤ នេះ មានការកើនឡើងគួរកត់សម្គាល់ ហើយនឹងអាចកើនឡើងថែមទៀត បន្ទាប់ពីមាន​ការ​ប្រកាស​នៃ​ការ​រៀបចំឥណទានឡើងវិញ ដោយ មិនធ្វើសំវិធានធន។

សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំដ​ល់​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ឱ្យបន្តរៀបចំ ឥណទានឡើងវិញ ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​ប្រចាំ​គ្រា​របស់​អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន ដោយ វិធានការអនុគ្រោះនេះ​នឹង​បន្ត​រហូតដល់ ខែធ្នូ ឆ្នាំ ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm