លោក Moon ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​គំរាម​ណាមួយ​ដល់​កូរ៉េខាងត្បូង​

2021/10/02 07:10:54 pm        614

​​កូរ៉េខាងត្បូង៖ នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​កងកម្លាំងប្រដាប់អាវុធ​កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​ប្រទេស​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​និយាយ​ថា លោក​នឹង​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការប៉ុនប៉ង​ណាមួយ ដែល​គំរាមកំហែង​ដល់​អាយុជីវិត​ប្រជាជន​របស់​លោក ហើយ​នឹង​ខិតខំ​ដើម្បី​ទទួល​បាន​សន្តិភាព​យូរអង្វែង​។

ប៉ុន្តែ​លោក​មិនបាន​និយាយ​ពី​ការសាកល្បងមី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ នា​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េខាងជើង​ឡើយ នៅ​ក្នុង​កិច្ចប្រឹងប្រែង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​រក្សា​អារម្មណ៍ សម្រាប់​ការចរចា​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​។ លោក Moon បាន​អំពាវនាវ​ឱ្យ​មាន​ការប្រកាស​បញ្ចប់​សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ ក្នុង​ពេល​ដែល​អាកប្បកិរិយា​មិន​ច្បាស់លាស់​របស់​​កូរ៉េខាងជើង ចំពោះទំនាក់ទំនងអន្តរ​កូរ៉េ​។ លោក​បាន​ធានា​ដល់​សាធារណជន​ក្នុង​ការ​បង្កើត​សន្តិភាពនៅ​លើឧបទ្វីបដែលបែងចែក​គ្នា ដោយ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ជាប់ខ្ជួនរបស់​លោក ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​​ឡើងនូវ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េខាងជើង​។​

​លោក​ Moon បាន​ចូល​រួមការ​ប្រារព្ធ​ទិវា​កងកម្លាំងប្រដាប់អាវុធ​នៅ​ទីក្រុង Pohang ដែល​បាន​ឃើញ​ការ​ធ្វើ​សម​យុទ្ធ និង​ការ​បង្ហាញ​របស់​យោធា​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​។​ កាលពី​ថ្ងៃ​សុក្រ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា ​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ថ្មី​ដែល​ទើបតែ​ផលិត ជា​ការ​សាកល្បង​អាវុធ​ថ្មី​បំផុត​របស់​ខ្លួន ​ស្រប​ពេល​កិច្ចចរចា​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក ​បាន​កំពុង​ជាប់​គាំង​។ នេះ​គឺជា​ការសាកល្បង​អាវុធ​ដែល​ត្រូវ​បាន​គេ​ឃើញជាលើក​ទី២ របស់​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​បាន​បាញ់​សាកល្បងមី​ស៊ី​លល្បឿន​លឿន​ជាងសំឡេង​ ដែល​គេ​មិន​ធ្លាប់​បានមើល​ឃើញ​ពី​ពេលមុនកាលពី​ថ្ងៃ​អង្គារ​៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm