ថ្ងៃចុងក្រោយ! ការប្រឡងបាក់ឌុបសិស្សត្រូវប្រឡងមុខវិជ្ជាគោលដៅសំខាន់ គឺអក្សរសាស្ត្រខ្មែរ និងគណិត

2024/10/09 07:02:54 pm        248

ការប្រឡងបាក់ឌុបានឈានចូលដល់ថ្ងៃចុងក្រោយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៤នេះ។ ការ​ប្រឡង​ថ្ងៃ​ចុងក្រោយ ជាការប្រឡងដែលមាន មុខវិជ្ជាគោលសំខាន់ គឺអក្សរសាស្ត្រខ្មែរ សម្រាប់​សិស្ស​ថ្នាក់សង្គម និងមុខវិជ្ជា គណិត សម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ។

ការប្រឡងបាក់ឌុប នៅថ្ងៃទី ១បានបិទបញ្ចប់ ដោយបេក្ខជនទាំងថ្នាក់សង្គម និងថ្នាក់វិទ្យាសាស្ត្រ បាន​ប្រឡងរួចរាល់ចំនួន ៤វិជ្ជា។ ការប្រឡងនៅថ្ងៃចុងក្រោយ ក៏បានចាប់ផ្ដើមជាប្រក្រតីនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤នេះ ទោះមានបញ្ហាភ្លៀងធ្លាក់មួយចំនួនក្ដី។ នៅថ្ងៃប្រឡងចុងក្រោយនេះ សម្រាប់​មណ្ឌលប្រឡង វិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ បានបន្ត​រក្សាភាព​តឹងរឹង​ត្រួត​ពិនិត្យ​ដោយមិនអនុញ្ញាតឱ្យបេក្ខជនយកសំណៅឯកសារ និងគ្រឿងអេឡិចត្រូនិក​ចូល​មណ្ឌល​ប្រឡងជាដាច់ខាត។ ការប្រឡងថ្ងៃចុងក្រោយនេះ ជាការប្រឡងដ៏សំខាន់ ព្រោះមាន​មុខ​វិជ្ជា​គោល​ដែលប្រើប្រាស់ពេលវេលាយូរជាងគេ និងពិន្ទុច្រើនជាងគេ។ ជាក់ស្ដែងថ្នាក់វិទ្យាសាស្ត្រ មានគណិតវិទ្យា រីឯថ្នាក់សង្គមមាន អក្សរសាស្ត្រខ្មែរ។

មុនត្រៀមប្រឡងថ្ងៃចុងក្រោយនេះបេក្ខជនបានលើកឡើងពីភាពជឿជាក់ និងប្រឹងប្រែង​ធ្វើ​ឱ្យ​បាន​ល្អបំ​ផុតស​ម្រាប់មុខវិជ្ជាគោល ដើម្បីទទួលបានពិន្ទុខ្ពស់ជួយ​ឱ្យលទ្ធផលរួម​នៃ​ការ​ប្រឡង​កាន់​តែ​ប្រសើរ​។

ស្របពេលដែលបេក្ខជនចូលទៅដល់មណ្ឌលប្រឡង អាណាព្យាបាលជាច្រើន បាន​បន្ត​អង្គុយ​រង់​ចាំ កូនៗនៅខាងក្រៅ។ ពួកគាត់បានចាកចេញពីផ្ទះ ជូនកូនមកមណ្ឌលប្រឡង តាំង​ពី​ម៉ោង​ប្រមាណ​ ៥ព្រឹក ហើយបន្តរង់ចាំរហូតដល់ការប្រឡងបញ្ចប់នៅពេលល្ងាច។ ជាអាណាព្យាបាល ពួក​គាត់​មានតែជូនពរកូនឱ្យសម្រេចជោគជ័យក្នុងការប្រឡងនេះ។

ការប្រឡងនៅថ្ងៃចុងក្រោយ ទាំងសិស្សថ្នាក់សង្គម និងសិស្សថ្នាក់វិទ្យាសាស្ត្រត្រូវប្រឡងចំនួន ៣​មុខ​វិជ្ជា​។ សម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងអក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា រី​សិស្ស​ថ្នាក់វិទ្យាសាស្ត្រត្រូវប្រឡង គណិតវិទ្យា សីលធម៌ពលរដ្ឋ និងអក្សរសាស្ត្រខ្មែរ។

បើ​តាម​ក្រសួងអប់រំបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី១កន្លងទៅ បានប្រព្រឹត្ត​ទៅ​ដោយរលូន និងមិនមានបាតុភាពមិន​ប្រក្រតីណាមួយ​កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ ដោយបេក្ខជនបានគោរពតាមបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ចំណែកមន្ដ្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់ បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាម​កម្រង​ភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេសរបស់ក្រសួង៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm