ពលរដ្ឋអរគុណប្រមុខរាជរដ្ឋាភិបាលចំពោះការលើកកម្ពស់សុខភាពពួកគាត់តាមរយៈមូលនិធិ ប.ស.ស

2024/10/09 07:55:18 pm        165

ប្រជាពលរដ្ឋ អរគុណប្រមុខរាជរដ្ឋាភិបាល បានលើកកម្ពស់សុខភាព តាមរយៈការប្រើប្រាស់ប័ណ្ណ​មូល​និធិសមធម៌ និងរបបសន្តិសុខសង្គមហៅកាត់ថា ប.ស.ស.។

បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី មកពីតាមបណ្តារាជធានី-ខេត្ត មកទទួលសេវា​សុខាភិបាល នៅមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិ នៃមនី្ទរពេទ្យព្រះអង្គឌួង ដែលមានភ្ជាប់មកជាមួយ​នូវប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស) បានថ្លែងប្រាប់ BTV ព័ត៌មានថា មានប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណប.ស.ស មកទទួលសេវាពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ និងទទួលថ្នាំ នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង មិនអស់កម្រៃថ្លៃសេវានោះទេ ផ្ទុយទៅវិញលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ មានក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល សំដីរុសរាយរាក់ទាក់ មើលថែទាំអ្នកជំងឺបានដិតដល់ ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បានទទួលសេវាសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ប្រកបដោយវិទ្យាសាស្រ្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពចំនួន៦ ក្នុងនោះអាទិភាពទី១ គឺពង្រីកនូវការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល តាមរយៈការពង្រីក ការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារងាយរងគ្រោះ សម្រាប់របបសន្តិសុខសង្គម (ហៅកាត់ថា ប.ស.ស) ជូនចំពោះសមាជិកគ្រួសារ ក៏ដូចជាអ្នកដែលនៅក្នុងបន្ទុក ក្នុងការស្ម័គ្រចិត្ត រួមជាមួយនិងការអនុវត្តនូវវិធានគន្លឹះក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដោយផ្តោតទៅការលើកកម្ពស់គុណភាពសេវា និងការពង្រឹងសមត្ថភាព ផ្តល់សេវាសុខភាពបឋមជូនដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងមូលដ្ឋាន៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm