ក្រសួងកសិកម្មសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗទទួលទិញស្រូវរក្សាស្ថិរភាពតម្លៃស្រូវជូនពលរដ្ឋ

2024/10/09 08:08:46 pm        238

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយបណ្តារោងម៉ាស៊ីន​កិនស្រូវ​ធំៗ​មួយ​ចំនួន ត្រៀមទទួលទិញរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងតម្លៃសមរម្យ ដើម្បីរក្សា​ស្ថេរភាព​ថ្លៃ និងបញ្ចៀសការកកកុញនៃការប្រមូលផលស្រូវរបស់ពលរដ្ឋ ដែលជាហេតុធ្វើ​ឲ្យ​តម្លៃ​ស្រូវ​មាន​ការ​ធ្លាក់ចុះ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែតុលានេះថា នៅពេលនេះ ក្រសួងកសិកម្ម បាន​សម្រេច​​បើក​កិច្ចសហការជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវធំៗមួយចំនួន ត្រៀមទទួល​ទិញ​ស្រូវ​ឡើង​វិញ ពីបណ្តាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្តល់ជូននូវតម្លៃសមរម្យ ទៅតាមគុណភាព​ស្រូវ​នីមួយៗរបស់មួយៗពលរដ្ឋ ដើម្បីយកមកស្តុកទុក ចៀសវាងការកកកុញផលស្រូវ និង​កែ​ច្នៃនាំ​ចេញ​ផងដែរ។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យបានមានប្រសាសន៍ថា ក្រសួងកសិកម្ម បានធ្វើ​ការ​ជាមួយ​រោង​ម៉ាស៊ីនធំៗមួយចំនួន ត្រៀមប្រមូលទិញស្រូវឡើងវិញពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេស​ចៀស​ឲ្យបានការកកកុញផលស្រូវ និងធ្វើឲ្យស្រូវលក់ចេញបានតម្លៃសមរម្យ។ ឯកឧត្ដម​បន្ត​​ក្រសួង​​បាន​ធ្វើ​ការងារនេះបានល្អរលូន ជោគជ័យ ហើយ​រហូត​ដល់​ពេល​នេះ​តម្លៃ​ស្រូវ​កើន​ឡើង​ក្នុង​កម្រិតមួយដែលពលរដ្ឋអាចទទួលយកបាន។

នៅក្នុង​ដំណើរការប្រមូលទិញស្រូវឡើងវិញ និងការធ្វើឲ្យតម្លៃស្រូវមានភាពល្អប្រសើរ ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានណែនាំដល់បណ្តាកសិករ និងបណ្តាអ្នកផលិតស្រូវអង្ករ គួរនាំគ្នាធ្វើ​យ៉ាង​ណា​ឲ្យ​ស្រូវ​ដុះទុំល្អ ការប្រមូលផលស្រូវចៀស​វាង​ការលាយ​កំទិច​កំទី​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​តម្លៃ​ស្រូ​វអង្ករ។

ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឲ្យកសិករនាំគ្នាប្រើប្រាស់ពូជស្រូវខ្មែរ ដែលស្រូវ​ធ្វើ​ឲ្យ​ក្រសួង ក៏ដូចជារោងម៉ាស៊ីននានាងាយអន្តរាគមន៍ប្រមូលទិញយកមកស្តុកទុក និងកែច្នៃដើម្បី​ធ្វើការ​នាំ​ចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ចំពោះកសិករ ដែលប្រើប្រាស់ពូជស្រូវបរទេស គឺក្រសួង និងរោងម៉ាស៊ីនគឺមានការពិបាកអន្តរាគមន៍ប្រមូលទិញយកមកស្តុកទុកធ្វើការកែច្នៃនាំចេញ ដោយសារ កម្ពុជា មិនអាចនាំចេញអង្ករពូជបរទេសទៅលក់នៅលើទីផ្សារអន្តរជាតិបាននោះទេ។

សូមបញ្ជាក់ថា តម្លៃស្រូវសើម នៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តសៀមរាប ដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងខែតុលាឆ្នាំ២០២៤នេះ ស្រូវសែនក្រអូប ១គ.ក តម្លៃជាមធ្យម ១២៣៥រៀល ស្រូវOM តម្លៃ១០២០រៀល និងស្រូវស្រង៉ែ តម្លៃ១០៣៥រៀល៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm