ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញ​សំណេះសំណាលជាមួយ​រចនា​សម្ព័ន្ធ​គណៈចលនា​មហាជន​ខេត្តរតនគិរី

2024/10/09 08:50:34 pm        107

នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជា​អគ្គលេខាធិការគណៈចលនាមហាជន នៃ​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីសំណេះសំណាល​ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន​ខេត្តរតនគិរី​។ ពិធីនេះ មានការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំអគ្គលេខាធិការដ្ឋានគណៈមហាជន គណៈកម្មាធិការកណ្តាល សមាជិក សមាជិកាជន​បង្គោល​គណៈចលនាមហាជន ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តរតនគិរី សរុប ២៧៤ រូប។

ឯកឧត្តម ណាប់​ ប៊ុនហេង​ អនុប្រធានប្រចាំការ គណៈកម្មាធិការបក្សខេត្ត​រតនគិរី​ បាន​ថ្លែង​អំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមអគ្គលេខាធិការ និង​គណៈ​ប្រតិភូ ដែលបានផ្តល់កិត្តិយសដល់គណៈកម្មាធិការបក្សខេត្ត អញ្ជើញមក​សំណេះ​សំណាល​ដោយផ្ទាល់ នាឱកាសនេះ។

បន្ទាប់ពីស្តាប់របាយការណ៍របស់ឯកឧត្តមតំណាងគណបក្សខេត្ត ឯកឧត្តមអគ្គលេខាធិការ បាន​ធ្វើ​ការ​កោតសរសើរដល់ក្រុមការងារ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​នូវ​សមិទ្ធផល​ជា​ច្រើន​ក្នុង​ខេត្តរតនគិរី ជាពិសេសការបង្ហាញការគាំទ្រដល់គម្រោង «ព្រែកជីកហ្វូណន​តេជោ​»​នា​ពេល​កន្លង​មកនេះ។ ទន្ទឹមនេះ ឯកឧត្តមក៏បានសំណូមពរ​ដល់​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​មហា​ជន​ខេត្ត​រតនគិរី គ្រប់លំដាប់ថ្នាក់ទាំងអស់ ជឿជាក់លើការដឹកនាំ របស់ប្រមុខគណបក្ស ហើយ​ត្រូវ​អនុវត្ត​ឱ្យ​បានយ៉ាងម៉ឺងម៉ាត់នូវការចង្អុលការទាំងអស់ ស្របតាមទៅ​សភាពការណ៍​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន និងត្រូវធ្វើយ៉ាងណាថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងដែលជាកត្តាគន្លឹះរបស់គណបក្ស ព្រម​ទាំងចូលរួមជំរុញដល់ការផ្សព្វផ្សាយ ទៅដល់សមាជិក សមាជិកាគណបក្ស ឱ្យស្វែងយល់ និង​គាំទ្រដល់ការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា ពិតណាស់ប្រសិនបើមិនមានវត្តមានរបស់អ្នកជំនាន់មុន​ គឺ​មិន​អាចមានវត្តមានយុវជនជំនាន់ក្រោយដែរ។ ក្នុងន័យនេះ ឯកឧត្តមចង់​បង្ហាញ​ឱ្យ​យុវជន​ជំនាន់​ក្រោយយល់ពីតម្លៃនៃការលះបង់របស់អ្នកជំនាន់មុន ហើយបន្តរួមគ្នាថែរក្សា សមិទ្ធិផល​នានាដែលសម្រេចបានរបស់គណបក្ស និងសូមឱ្យសមាជិកទាំងអស់ជឿជាក់លើ​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី។ 

ពិធីសំណេះសំណាលនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបសំណេះសំណាល សួរ​សុខទុក្ខអង្គបោះឆ្នោត និងបេក្ខជនពេញសិទ្ធរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅ​ពង្រឹង​រច​នាសម្ព័ន្ធ និងតួនាទីរបស់ការងារចលនាមហាជន​របស់​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស ដើម្បីរួមចំណែកដល់ការធានាជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោត៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm