សំណង់ជណ្ដើរត្រី ក្នុងឃុំចោងម៉ោង នឹងជួយដល់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋក្នុងស្រុកទឹកផុស និងអាចអភិរក្សត្រីទៀតផង

2024/10/09 10:10:30 pm        157

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា, លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង, តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងធនធានទឹក, រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សានុសិស្ស បានបើកសម្ពោធជាផ្លូវការសំណង់ជណ្ដើរត្រីនេះ នៅក្នុងភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ឃុន សាវឿន បញ្ជាក់ថា៖ ការធ្វើស្រែក៏សំខាន់ ការនេសាទត្រីក៏សំខាន់ដូចគ្នា ព្រោះវាជាប្រភពប្រូតេអ៊ីន មានសារធាតុចិញ្ចឹមដ៏សំខាន់ និងជាកត្តាជំរុញសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា ជាពិសេសសម្រាប់តំបន់ជុំវិញបឹងទន្លេសាបដែលពឹងផ្អែកលើមុខរបរនេសាទត្រី និងបរិភោគត្រីសម្រាប់សុខភាព និងប្រាក់ចំណូល។ ទោះជាយ៉ាងនេះក្តី បរិមាណត្រីកំពុងរងនូវការគំរាមគំហែងពីទំនប់ធារាសាស្ត្រដែលបានសាងសង់ឡើង ដើម្បីគ្រប់គ្រងទឹកផ្គត់ផ្គង់ការធ្វើស្រែ តែត្រីមិនអាចចរាចរណ៍ទៅមកបាន។ ក្រុមអ្នកវិទ្យាសាស្ត្រជលផល និងវិស្វករប្រព័ន្ធធារាសាស្ត្រកម្ពុជា កំពុងធ្វើការជាមួយប្រទេសម្ចាស់ជំនួយ ជាពិសេសប្រទេសអូស្ត្រាលី ដើម្បីជំរុញបច្ចេកវិទ្យាផ្លូវសម្រាប់ត្រីហែលទៅមកពីទន្លេសាប។ ការងារនេះមានសារៈសំខាន់ណាស់សម្រាប់ការពារចំនួនត្រី ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមជនបទក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាធ្វើការជាមួយដៃគូនានា ដើម្បីស្វែងរកដំណោះស្រាយផ្អែកលើវិទ្យាសាស្ត្រ ដើម្បីរក្សាសេវាប្រព័ន្ធអេកូឡូស៊ីទន្លេសម្រាប់ប្រទេសជាតិ។ 

លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវនេសាទអោយឆ្ងាយពីសំណង់ជណ្តើរត្រី កុំនេសាទត្រីដោយឧបករណ៍ខុសច្បាប់ ។ សំណង់ជណ្ដើរត្រីនេះ វានឹងជួយបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងស្រុកទឹកផុសជាច្រើនគ្រួសារ និងបានអភិរក្សពូជត្រីជាច្រើនប្រភេទទៀតសម្រាប់បងប្អូននេសាទយកធ្វើជាម្ហូបអារហារ ឬលក់ដូរ ហើយសំណង់ជណ្ដើរត្រីនេះ នឹងក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់យើង។ សំណង់ជណ្ដើរត្រីនេះ ត្រូវបានឯកឧត្តមរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋបានច្រើនគ្រួសារនៅក្នុងស្រុកទឹកផុស និងបានអភិរក្សប្រភេទត្រីជាច្រើនប្រភេទផងដែរនៅតាមស្ទឹង បឹង អូរ និងវាលស្រែ ។

ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានថ្លែងថា៖ សំណង់ជណ្ដើរត្រីនេះ ជាសំណង់ដែលសង់ឡើង ជួយសម្រួលដល់ការបម្លាស់ទីរបស់ត្រី នៅរដូវត្រីពង ដែលរងការប៉ះពាល់ ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ។ សំណង់ជណ្ដើរត្រី ត្រូវបានគេបង្កើត និងប្រើប្រាស់ក្នុងតំបន់ជាច្រើន លើពិភពលោកក្នុងការស្ដារចំនួនត្រី។ សំណង់ជណ្ដើរត្រីមានច្រើនជាង១០០ប្រភេទ ដោយរចនាឡើងដោយផ្អែកលើស្ថានភាពជាក់ស្ដែងទីតាំងភូមិសាស្ត្រ និងប្រភេទត្រី នៃទីតាំងដែលត្រូវសាងសង់វាឡើង។ សំណង់ជណ្តើរត្រីនេះ ត្រូវបានសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិ ពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ(ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី(DFAT)។ សំណង់ជណ្តើរត្រីនេះ មានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm