ក្រសួងរៀបចំដែនដី នឹងផ្តល់ទិន្នន័យដល់អ្នកវិនិយោគ ដើម្បីជំរុញអភិវឌ្ឍន៍​សំណង់ឆ្លើយតប​នឹងការរស់នៅ

2024/10/09 10:10:53 pm        636

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងផ្តល់ទិន្នន័យ​លើ​ការ​វិនិយោគ​វិស័យ​អចលន​ទ្រព្យ និងសំណង់ នៅរាជ ធានីភ្នំពេញ ទៅដល់បណ្តាក្រុមហ៊ុនទាំងអស់ អំពីតម្រូវ​ការ​អភិវឌ្ឍន៍​ផ្ទះស​ម្បែង អគាការិយាល័យផ្សេងៗ សម្រាប់ជាផែនការ ដើម្បីជំរុញ ឱ្យវិនិយោគលើ​វិស័យ​នេះ​ឆ្លើយតបតាមតម្រូវរស់នៅរបស់ប្រជាជន។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ លើកឡើងក្នុងពិធីសម្ពោធ ជាផ្លូវការ របស់ប៊ូយ៉ុងថោន នៅថ្ងៃទី៨ ខែតុលា ម្សិលមិញ​នេះ​ថា ជុំវិញការអភិវឌ្ឍន៍វិស័យសំណង់នៅរាជធានីភ្នំពេញនេះ ក្រសួងបាននិង កំពុងគិតគូរ និង​មាន​ផែន​ការ​មួយចំនួន ដោយបច្ចុប្បន្នក្រសួងបានមើលទាំងការរស់នៅរបស់ប្រជាជន, ប្រភេទការងារ និងការទទួលបាន ប្រាក់ចំណូលជាដើម ដើម្បីជំរុញការអភិវឌ្ឍន៍លំនៅឋាន នៃការអភិវឌ្ឍន៍​អចនទ្រព្យ​ឱ្យ​ឆ្លើយតបការរស់នៅជាក់ស្តែង របស់ប្រជាជនដែល កំពុងរស់នៅរាជធានីភ្នំពេញ។

ឯកឧត្តម បន្តថា ទាក់ទិនការអភិវឌ្ឍន៍នេះ, ក្រសួងនឹងផ្តល់ទិន្នន័យជូនដល់គ្រប់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យសំណង់ទាំងអស់ ដើម្បីជំរុញអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់នៅរាជធានីភ្នំពេញ ជាពិសេសលើតម្រូវការអភិវឌ្ឍន៍ផ្ទះសម្បែង មានបុរី ផ្ទះល្វែង និងខុនដូរ និងអគាការិយាល័យផ្សេងៗជាដើម សម្រាប់ជាផែនការចង្អុលផ្លូវ ដើម្បីជំរុញឱ្យអ្នកវិនិយោគលើវិស័យនេះ ឱ្យឆ្លើយតបតាម តម្រូវជាក់ស្តែង ខណៈនាពេលកន្លងមក ការអភិវឌ្ឍន៍លើវិស័យសំណង់មានច្រើនលើសតម្រូវការ ដែលធ្វើឱ្យអ្នកវិនិយោគជួបប្រឈម បញ្ហាផ្សេងៗ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា ក្រៅពីគោលការណ៍ខាងលើនេះ, នៅក្នុងពេលឆាប់ៗខាងមុខ ក្រសួងក៏មានផែនការនឹងផ្តល់ ជូនអំពីប្រភេទការងារ ចំនួនការងារ និងប្រាក់ខែក្នុងវិស័យការងារជាដើម ដើម្បីឱ្យវិស័យឯកជនដែលជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់ ជំរុញគម្រោងអភិវឌ្ឍន៍របស់ខ្លួនឱ្យត្រូវតាមផែនការ និងតម្រូវការរស់របស់ប្រជាជនដែលអាចទិញលំនៅឋាន ឬក៏បង់រំលស់ បាន។

 ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែមថា ជុំវិញគម្រោងអភិវឌ្ឍន៍វិស័យសំណង់នេះ ក្រសួងនឹងជួយជ្រោមជ្រែង ដើម្បីរក្សាឧស្សាហ កម្មសំណង់, ឧស្សាហកម្មអចលនទ្រព្យ, ឧស្សាហកម្មគ្រឿងបង្គុំសំណង់, ឧស្សាហកម្មសង្ហារឹម, និងឧស្សាហកម្មគ្រឿងលម្អផ្ទះ ពីព្រោះ ប្រភេទឧស្សាហកម្មទាំងអស់នេះ បង្កើតរាប់ម៉ឺនការងារជូនដល់ប្រជាជនកម្ពុជា មានប្រាក់ខែសមរម្យ ហើយ វិស័យនេះក៏ធ្វើឱ្យប្រជាជន កម្ពុជាមានជីវភាពរីកចម្រើន ហើយក៏ជាសន្តិសុខសេដ្ឋកិច្ចរបស់កម្ពុជា និងសន្តិសុខនយោបាយរបស់ប្រទេសជាតិផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm