ប៊ូយ៉ុងថោនបើកសម្ពោធលក់ជាផ្លូវការ ជាលំនៅដ្ឋានប្រកបដោយគុណភាព ដល់សហគមន៍កម្ពុជា

2024/10/09 10:16:54 pm        65

ភ្នំពេញ ៖ ក្រុមហ៊ុនប៊ូយ៉ុងគ្រុប បើកសម្ពោធលក់ជាផ្លូវការ ប៊ូយ៉ុងថោន នៃគម្រោងទីក្រុងថ្មីខ្នាតតូច ដោយផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព ដល់សហគមន៍កម្ពុជា ដើម្បីការធ្វើឲ្យប្រសើរឡើងនូវស្តង់ដាលំនៅឋាន និងចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការ ប្រើប្រាស់លំនៅដ្ឋាន តាមបែបបទរបស់ប្រទេសកូរ៉េ។  

​លោកបណ្ឌិត លី ជុងគឿន ប្រធានក្រុមប្រឹក្សាអភិបាលក្រុមហ៊ុនប៊ូយ៉ុងគ្រុប លើកឡើងក្នុងពិធីសម្ពោធជាផ្លូវការរបស់ប៊ូយ៉ុងថោន នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នេះថា គម្រោងប៊ូយ៉ុងថោនគឺជាគម្រោងទីក្រុងថ្មីខ្នាតូច ដែលកំពុងត្រូវបានអនុវត្តតាមចក្ខុវិស័យដ៏ធំ របស់ ប្រធានប៊ូយ៉ុងគ្រុប ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនៅស្តង់ដាលំនៅឋានរបស់ប្រទេសកម្ពុជា និងចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយប្រើប្រាស់ការសាងសង់លំនៅដ្ឋានតាមបែបបទរបស់ប្រទេសកូរ៉េ។ តាមរយៈគម្រោងនេះដែរ គឺមានគោលបំណងលើក កម្ពស់ និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងកូរ៉េនិងកម្ពុជា និងរួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបណ្ឌិត បន្ថែមថា ជុំវិញទីផ្សារអចលនទ្រព្យនេះ បច្ចុប្បន្នកំពុងមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅទីក្រុងភ្នំពេញ លំនៅដ្ឋានខុនដូ និងវីឡាប្រណិត កំពុងត្រូវបានសាងសង់នៅក្នុងតំបន់ជុំវិញក្រុង ហើយការវិនិយោគពីជនបរទេស ក៏កំពុងកើនឡើង ផងដែរ។ បញ្ហានេះ ក្រុមហ៊ុនប៊ូយ៉ុងគ្រុប មានគោលបំណងផ្គត់ផ្គង់លំនៅដ្ឋានខុនដូបែបកូរ៉េ ដែលមានរចនាសម្ព័ន្ធរឹងមាំ មានចំនួន ២ ម៉ឺន យូនីត និងជាកន្លែងរស់នៅងាយស្រួល ស្របពេលដែលផ្សព្វផ្សាយបង្ហាញអំពីវប្បធម៌កូរ៉េ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន កម្ពុជា តាមរយៈការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព, ក្រៅពីនេះក៏មានការសាងសង់ សាលាចំណេះទូទៅ វ៉ូជុងកម្ពុជា, ផ្សារទំនើប, មជ្ឈមណ្ឌលកីឡា, អគារខុនដូ, និងបរិក្ខារផ្សេងៗទៀត ដើម្បីផ្តល់ជីវិតរស់នៅឱ្យកាន់តែប្រសើរ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងផងដែរថា ជុំវិញ សំណង់បែបប៊ូយ៉ុងថោននេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បានសម្រាប់ប្រជាជនកម្ពុជា ដើម្បីប្រែក្លាយពីផ្ទះល្វែងបែបសាមញ្ញ មក លំនៅឋានប្រមូលផ្តុំបែបទំនើប និងជាការផ្លាស់ប្តូរនូវផ្នត់គំនិតរបស់ប្រជាជនកម្ពុជា និងចង់ឃើញប្រជាជនកម្ពុជាទៅថ្ងៃអនាគត់ មាន វប្បធម៌ អរិយធម៌ ទំនៀបទម្លាប់ ប្រពៃណី ឈ្លៀសវៃ និងមានសមត្ថភាពខ្ពស់ ហើយនេះក៏ជាការចូលរួម ឆ្លើយតបទៅនិងទស្សនៈវិស័យ វែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm