មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន លើការប្រើប្រាស់​ឥណទាន​ក្រៅផ្លូវការ

2024/10/09 10:22:03 pm        561

មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ នៃ​ការ​ប្រើប្រាស់​ឥណទានក្រៅផ្លូវ ដែលមាននៅតាមបណ្តាញ Tiktok, Telegram, Facebook ឬការ​ផ្តល់​ឥណទានដែលមិនមានទីតាំងច្បាស់លាស់ជាដើម ដើម្បីចៀស វាងនូវការ​ចាញ់​បោក​ដោយ​ប្រការ​ផ្សេងៗ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ទាក់ទងនឹងប្រធាន បទ៖(ពន្យល់ពីខ្លឹមសារបច្ចេកទេស និងបកស្រាយ​ចម្ងល់​នានា​របស់​អ្នក​សារព័ត៌មានទាក់ទងនឹងស្ថានភាពវិស័យធនាគារ) នៅថ្ងៃទី ៨ ខែ តុលា ម្សិលមិញនេះ ជុំវិញ​ការ​ឆបោក តាមរយៈការផ្តល់ឥណទានក្រៅផ្លូវការនេះ ឃើញថា កន្លងមក មានការកើត​ឡើង​លើ​រូបភាព ផ្សេងៗគ្នា ជាក់ស្តែងក្នុងពេលថ្មីៗនេះ មានការបោកបញ្ចោត ដោយឱ្យ​ប្រជាពលរដ្ឋ​យក​លុយ​ទៅ​ដាក់ ដោយទទួលបានការប្រាក់ច្រើន ហួសហេតុដូចជា វិនិយោគ ៥០០ ដុល្លារ នឹង​ទទួល​បាន ៣ ៥០០ ដុល្លារ បន្ទាប់ពី ២៤ ម៉ោង និងមានតាមរូបភាពផ្សេងៗជាច្រើន។

ជុំវិញ​បញ្ហានេះ, លោកជំទាវបណ្ឌិត តែងតែលើកឡើងរឿយៗ ព្រោះថា ប្រសិនការ​ផ្សព្វ​ផ្សាយ​បែប​នេះ មិនមែនជារឿងល្អ នោះឡើយ ដូច្នេះសូមឱ្យប្រជាជនប្រុងប្រយ័ត្ន ជាក់ស្តែង​នា​ពេល​កន្លង​មក​នេះ ឃើញថាបងប្អូនប្រជាពលរដ្ឋភាគច្រើនខំទៅខ្ចីលុយ ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដើម្បី​មកដាក់យកការប្រាក់ខ្ពស់ នៅពេលដែលមានបញ្ហា តែងតែលើកឡើងពីការខ្ចីពីរធនាគារ ឬមីក្រូ ហិរញ្ញវត្ថុនេះនោះជាដើម។ បញ្ហានេះប្រសិនបើប្រជាពលរដ្ឋត្រូវការ សូមមក​កម្ចី​នៅ​តាម​ប្រព័ន្ធ​ធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញា បណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយ​កន្លង​មក​នេះ ធនាគារជាតិនៃកម្ពុជាតែងតែបានផ្សព្វផ្សាយ អំពីគ្រឹះស្ថានដែលមានអាជ្ញា បណ្ណត្រឹម​ប៉ុណ្ណោះ​។ ធនាគារជាតិនៃកម្ពុជា ក៏តម្រូវឱ្យដាក់ព្យូរអាជ្ញាបណ្ណនៅតាមគ្រឹះស្ថាននីមួយៗផងដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ បានឃើញ ក្នុងនោះប្រសិនមិនច្បាស់ សូមទាក់ទងមកហតឡាញ ដែល​ដាក់​នៅ​តាមផេក Facebook របស់ធនាគារ និងនៅតាម បណ្តាញសង្គមដ៏ទៃផ្សេងៗទៀត។

ទាក់ទិនបញ្ហានេះដែរ, លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋដែលត្រូវការកម្ចី ឥណទាន សូមងាកមកប្រើស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែល​ទទួលបានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ។ បញ្ហានេះ កន្លងមក សមាគម​ធនាគារ​ក៏​បានបើកយុទ្ធនាការផ្សព្វផ្សាយ អំពីស្ថាប័នគ្រឹះសន្ថានដែលមានអាជ្ញាបណ្ណ និងបាន​ធ្វើ​បច្ចុប្បន្ន​ជា​ញឹកញាប់ នៃគ្រឹះស្ថានដែលទើបទទួលបានអាជ្ញាបណ្ណថ្មីៗជាដើម។ ចំពោះ​ការ​ផ្សព្វ​ផ្សាយ​នេះ សមាគមបានជំរុញទៅដល់មូលដ្ឋាន ដើម្បី ឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ ចំពោះ​គ្រឹះស្ថាន​ដែល​អនុវត្តត្រឹមត្រូវ ចៀសវាងកុំឱ្យប្រជាពលរដ្ឋចាញ់បោកដោយប្រការផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm