តាមសេចក្តីរាយការណ៍ យោធាអ៊ីស្រាអែល បានទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលប៉ុនប៉ងចូលជ្រៀតចូលភាគខាងត្បូងប្រទេសលីបង់ ដោយមន្ត្រីសម្រាំង ៣៥នាក់ និងទាហានជាច្រើននាក់ ត្រូវបានសម្លាប់ និងជាង ២០០នាក់ ផ្សេងទៀត បានរងរបួស។ នេះបើយោងតាមបន្ទប់ប្រតិបត្តិការរបស់ក្រុមតស៊ូឥស្លាម។
ក្រុមតស៊ូរបស់លីបង់ បានសង្កត់ធ្ងន់ថា កងកម្លាំងអ៊ីស្រាអែល បានបរាជ័យម្តងហើយម្តងទៀតក្នុងការវាយប្រហារលើភូមិលីបង់មួយចំនួនដែលមាន«ស្ថិរភាព» ដោយប្រឈមនឹងការតស៊ូយ៉ាងស្វិតស្វាញដែល បណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់កងទ័ព ដែលកំពុងឈ្លានពាននេះ។
ការកើនឡើងភាពតានតឹងនេះ កើតឡើង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលកាន់តែខ្លាំងឡើង ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល នៅក្នុងតំបន់។
ជម្លោះនេះ បានឃើញក្រុមហេសបូឡាអះអាងទទួលខុសត្រូវចំពោះការកំណត់គោលដៅលើទីតាំងយោធាអ៊ីស្រាអែលដែលនាំឲ្យមានអ្នកស្លាប់និងរងរបួសយ៉ាងច្រើន នៅក្នុងចំណោមទាហានអ៊ីស្រាអែល។