សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងមជ្ឈិមបូព៌ា បានប៉ះពាល់សេដ្ឋកិច្ច ខណៈកម្ពុជាកំពុងទប់ថ្លៃ អគ្គិសនី និងសាំង

2024/10/09 10:39:41 pm        572

បញ្ហាសង្គ្រាមនៅរុស្ស៊ី-អ៊ុយក្រែន និងមជ្ឈិមបូព៌ា អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា និង ពិភព លោកទាំងមូល ជាពិសេសធ្វើឲ្យតម្លៃប្រេងសាំងតម្លៃដឹកជញ្ជូន និងតម្លៃទំនិញឡើងថ្លៃ ខណៈ រដ្ឋាភិបាលកម្ពុជាកំពុងទប់ថ្លៃអគ្គិសនី និងប្រេងសាំងមិនឱ្យកើនឡើង ផងដែរ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងពិធីអញ្ជើញចុះសួរទុក្ខ ដល់ នាយទាហាន នាយទាហានរង ពលទាហាន និង​សិក្ខាកាម​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ព​ជើង​គោក នៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០២៤ នេះថា ការធ្វើមិនឱ្យថ្លៃ អគ្គិសនីកើនឡើង និងបញ្ចុះ​តម្លៃ​បន្ថែម គឺជាគោលនយោបាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្ដិទី ៧ នេះ ក្នុង គោល​បំណងដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ហើយនឹង​ជួយ​សម្រួល​ផ្នែក​ឧស្សា​ហកម្ម​ ពាណិជ្ជកម្ម និងកសិកម្ម ម្យ៉ាង ទៀតយុទ្ធសាស្ដ្ររបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុង​អាណត្ដិនេះ គឺបន្ដធ្វើយ៉ាងម្ដេចឲ្យប្រភពថាមពលរបស់កម្ពុជាកុំឲ្យខ្វះ។

ទន្ទឹមគ្នានេះ ឯកឧត្តម រដ្ឋមន្ដ្រី ក៏បានលើកឡើងផងដែរថា នៅក្នុងស្ថានភាពក្រោយសង្គ្រាម-អ៊ុយក្រែន ​និងជំងឺកូវីដ-១៩ ថាមពលទូទាំងពិភពលោក មានការកើនឡើងមិនថា សហអាមេរិក ថៃ វៀតណាម សិង្ហបុរី ឡើយ គឺមានការឡើងថ្លៃជាបន្ដបន្ទាប់ គ្រាន់តែថាតិច ឬច្រើន។ សម្រាប់​កិច្ចការ​នេះ គឺកម្ពុជាធ្វើបាន ដោយសារការខិតខំបញ្ចេញលុយរបស់រដ្ឋ តាមរយៈអគ្គិសនីកម្ពុជា ដើម្បី ទប់ថ្លៃកុំឲ្យឡើងថ្លៃជាដើម។

ឯកឧត្តម កែវ រតនៈ បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលអាណិត្ដនេះ នឹងបន្ដការរុញផ្គត់ផ្គង់បន្ថែម និង​អភិវឌ្ឍន៍បន្ថែម ជាពិសេសផ្ដោតទៅលើថាមពលស្អាត ដូច្នេះបានជា​ការ​វិនិយោគ​លើ​វិស័យ​អគ្គិសនី​ជា​បន្ដ​បន្ទាប់នេះ កម្ពុជាមិនមានការដាក់ពង្រាយ រោងចក្រម៉ាស៊ីនម៉ាស៊ូត ឬម៉ាស៊ីនដើរ​ដោយ​​ប្រេង​ខ្មៅទៀតទេ គឺកម្ពុជាបានធ្វើនៅក្នុងក្របខណ្ឌថាមពលស្អាត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm