មេដឹកនាំអាស៊ីអាគ្នេយ៍ បានជួបពិភាក្សាជាមួយតំណាងរបបយោធាមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់មួយមនៅថ្ងៃពុធនេះ ខណៈដែលពួកគេ ព្យាយាមចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងការទូត ដែលកំពុងធ្លាក់ចុះ ដើម្បីឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិលរបស់ប្រទេសនេះ។
សមុទ្រចិនខាងត្បូងដែលមានជម្លោះ រួមទាំងសមុទ្រហ្វីលីពីនខាងលិច ក៏នឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)នេះដែរ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សាជាច្រើនខែរវាងនាវាចិន និងអ្នកនេសាទហ្វីលីពីន និងវៀតណាម។
អាស៊ាន បានព្យាយាមមិនបានផលអស់រយៈពេលបីឆ្នាំ ដើម្បីស្វែងរកដំណោះស្រាយចរចាចំពោះវិបត្តិមីយ៉ាន់ម៉ា ដែលបានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ ស្លាប់ និងបង្ខំមនុស្សរាប់លាននាក់ឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
ប្លុកនេះ បានរារាំងមេដឹកនាំរបបយោធាពីកិច្ចប្រជុំកំពូលរបស់ខ្លួន បន្ទាប់ពីមានរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ ហើយជំនួសមកវិញ ក្រុមឧត្តមសេនីយ៍ បានបដិសេធការអញ្ជើញឲ្យបញ្ជូនអ្នកតំណាង«ដែលមិនមែនជាអ្នកនយោបាយ»។
ប៉ុន្តែរបបយោធា បានគាំទ្រ និងបញ្ជូនមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មួយរូប ទៅចូលរួមកិច្ចប្រជុំរយៈពេលបីថ្ងៃ នៅប្រទេសឡាវ ដែលជាតំណាងលើកដំបូងរបស់ខ្លួន នៅក្នុងកិច្ចប្រជុំថ្នាក់កំពូល ក្នុងរយៈពេលបីឆ្នាំកន្លះ។