ជើងហោះហើរពិសេសដឹកជនជាតិប៉ាគីស្ថានដែលជម្លៀសចេញពីប្រទេសលីបង់ បានធ្វើដំណើរមកដល់ទីក្រុងការ៉ាឈីនៅព្រឹកថ្ងៃពុធនេះ ។
យោងតាមការអះអាងរបស់ក្រសួងការបរទេសប៉ាគីស្ថាន បានឲ្យដឹងថា ជើងហោះហើយបានដឹកជនជាតិប៉ាគីស្ថាន ៦៧នាក់ ធ្វើមាតុភូមិនិវត្តន៍ពីលីបង់ ដែលធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស់ ប្រទេសស៊ីរី តាមផ្លូវគោក មុនពេលដឹកតាមជើងហោះហើរទៅកាន់ប្រទេសប៉ាគីស្ថាន ។
ជនជាតិប៉ាគីស្ថាន ៤នាក់ មកពីស៊ីរី ត្រូវបានជម្លៀសខ្លួននៅក្នុងជើងហោះហើរតែមួយ ។
ការរៀបចំផ្នែកសន្តិសុខ ការដឹកជញ្ជូន និងអាហារ ត្រូវបានធ្វើឡើងដោយស្ថានទូតប៉ាគីស្ថាននៅក្នុងប្រទេសលីបង់ និងប្រទេសស៊ីរី ដើម្បីធានាថាការជម្លៀសខ្លួនរួចផុតពីឧបទ្ទេវហេតុ ឆ្លងកាត់ប្រទេសលីបង់ ។
ពួកគេទទួលបានការស្វាគមន៍ដោយអភិបាលខេត្ត Sindh លោក Kamran Tessori រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក Khalid Maqbool Siddiqui ៕