នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Shigeru Ishiba បានរំលាយសភា មុនការបោះឆ្នោតសកលនាថ្ងៃទី ២៧ ខែតុលា ដែលជាការបោះឆ្នោតថ្នាក់ជាតិលើកដំបូងសម្រាប់មេដឹកនាំថ្មីរបស់ប្រទេសមួយនេះ ។
ការបោះឆ្នោតដែលកើតមានឆាប់មុន ១ឆ្នាំ ហើយនិងមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកា នឹងសម្រេចចិត្តថាតើគណបក្សមួយណា នឹងគ្រប់គ្រងរដ្ឋសភា ។
គួរឲ្យដឹងថា លោក Ishiba បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនកាលពីដើមខែនេះ ក្រោយអ្នកឡើងកាន់តំណែងមុនរបស់លោក គឺលោក Fumio Kishida បញ្ចប់តំណែងនាយករដ្ឋមន្រ្តីរយៈពេល ៣ឆ្នាំរបស់លោក ដោយសារការបាត់ទំនុកចិត្តរបស់សាធារណជនលើរឿងអាស្រូវផ្តល់មូលនិធិរបស់ក្រុមអ្នកនយោបាយគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី(LDP) ។
ក្រោយពេលឡើងកាន់តំណែង លោក Ishiba បានសន្យាបង្កើតកញ្ចប់សេដ្ឋកិច្ចថ្មី ដើម្បីការពារផលប៉ះទង្គិចដល់គ្រួសារពីការកើនឡើងថ្លៃរស់នៅ ៕


