ប្រធានធនាគារវិនិយោគអ៊ឺរ៉ុប (EIB) លោកស្រី Nadia Calvino បានបង្ហាញនូវអ្វីដែលគេហៅថា ផែនការសង្គ្រោះថាមពលអ៊ុយក្រែនដល់រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ដែលអង្គការនេះ គ្រោងនឹងវិនិយោគចំនួន ទឹកប្រាក់ចំនួន ៦០០ លានអឺរ៉ូ នៅក្នុងវិស័យថាមពលអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារនៅគេហទំព័រផ្លូវការរបស់ធនាគារ។
យោងតាមផែនការ EIB មានបំណងផ្តល់ហិរញ្ញប្បទានដល់អង្គការដែលនឹងបង្កើតអគ្គិសនី និងកម្តៅដែល ប្រើឧបករណ៍ចល័ត នៅអ៊ុយក្រែន។ ថវិកាមួយផ្នែក ក៏នឹងត្រូវបានបែងចែកសម្រាប់ការសាងសង់កំពែងការពារសម្រាប់ស្ថានីយអគ្គិសនីសំខាន់ៗ នៅក្នុងសាធារណរដ្ឋនេះផងដែរ។
យោងតាមធនាគារ ផែនការនេះ «នឹងជួយស្ដារ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយធ្វើឲ្យវាស្របតាមស្តង់ដាសហភាពអឺរ៉ុបផងដែរ»។
អនុប្រធានគណៈកម្មការអឺរ៉ុប លោក Valdis Dombrovskis បានគាំទ្រគំនិតផ្តួចផ្តើមរបស់ EIB។
ធនាគារវិនិយោគអឺរ៉ុប គឺជាស្ថាប័នស្វយ័តមួយ នៅក្នុងសហភាពអឺរ៉ុប។ ធនាគារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥ ក្នុងគោលបំណងផ្តល់ប្រាក់កម្ចីសម្រាប់ការសាងសង់ និងការកសាងឡើងវិញនូវវត្ថុដែលមានប្រយោជន៍ដល់បណ្តាប្រទេសសហភាពអឺរ៉ុប។ ដើមទុនដែលមានការអនុញ្ញាត ត្រូវបានបង្កើតឡើងពីការរួមចំណែកពីរដ្ឋជាសមាជិកសហភាពអឺរ៉ុប។

