កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលជាង ៣.000គ្រាប់ ត្រូវបានបាញ់ទៅលើទឹកដីអ៊ីស្រាអែលចេញពីប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា នៅពេលដែលអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឈ្មោះថា Northern Arrows ប្រឆាំងនឹងក្រុមហេសបូឡា។
IDF បាននិយាយថា អង្គភាពការពារដែនអាកាសរបស់អ៊ីស្រាអែល និងកងទ័ពអាកាស បានស្ទាក់ចាប់បាន មួយផ្នែកធំនៃគ្រាប់មីស៊ីលទាំងនេះដោយជោគជ័យ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មីស៊ីល គ្រាប់រ៉ូកែត និងយានដ្រូនរាប់សិបគ្រឿង ដែលបាញ់ចេញពីប្រទេសលីបង់ ហ្កាហ្សាស្ទ្រីប យេម៉ែន និងប្រទេសអ៊ី រ៉ាក់ ត្រូវបានបាញ់ទម្លាក់។
កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាមួយដែលមានឈ្មោះថា Northern Arrows ប្រឆាំងនឹងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ដោយបានធ្វើការវាយប្រហារយ៉ាងទូលំទូលាយទៅលើទីតាំងយោធារបស់ក្រុមនេះ។ ក្នុងការវាយប្រហារកាលពីថ្ងៃទី២៧ ខែកញ្ញា អ៊ីស្រាអែលបានសម្លាប់អគ្គលេខាធិការក្រុមហេសបូឡា លោក ហាសសាន ណាស្រាឡា (Hassan Nasrallah) នៅទីក្រុងបេរូត។ នៅពេលយប់ឈានចូលថ្ងៃទី ០១ ខែតុលា អ៊ីស្រាអែល បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការជើងគោក នៅតំបន់ព្រំដែននៃភាគខាងត្បូងប្រទេសលីបង់។

