ផ្សែងហុយពីលើតំបន់ជាយក្រុងភាគខាងត្បូង Beirut ត្រូវបានមើលឃើញពីតំបន់ជាយក្រុងភាគខាងកើត Sin El Fil នៅថ្ងៃពុធនេះ បន្ទាប់ពីការវាយប្រហារកាលពីយប់របស់អ៊ីស្រាអែល ។
ផ្សែងត្រូវបានមើលឃើញហុយពីលើទីក្រុង ខណៈដែលគ្រួសារជម្លៀសខ្លួន បន្តបោះទីជម្រកបណ្តោះអាសន្ននៅតាមផ្លូវ ។
លោក Rabih Ayoub គឺជាពលរដ្ឋដែលជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូង Dahiyeh បាននិយាយថា ពួកយើងបានរត់ភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែក ចេញពីគ្រាប់រ៉ុក្កែតដែលធ្លាក់លើពួកយើង ហើយផ្ទះរបស់ពួកយើង ត្រូវបានបំផ្លិចបំផ្លាញ ។
លោកបន្តថា មកមើលមនុស្សជម្លៀសខ្លួននៅទីនេះ ពួកគេគួរឲ្យអាណិតអាសូរខ្លាំងណាស់ ។
កាលពីយប់កន្លងទៅ អ៊ីស្រាអែល ចាប់ផ្តើមទម្លាក់គ្រាប់បែកម្តងទៀតលើតំបន់ជាយក្រុងភាគខាងត្បូង Beirut ហើយពួកគេបាននិយាយថា ពួកគេបានសម្លាប់ឥស្សរៈជនមួយរូបដែលទទួលខុសត្រូវការផ្តល់ថវិកា និងភស្តុភាដល់មេបញ្ជាការក្រុមហេសបូឡាលោក Suhail Hussein Husseini ។
តំបន់ជាយក្រុងដែលធ្លាប់មានមនុស្សរស់នៅច្រើនកុះករ បច្ចុប្បន្នលែងមានមនុស្សនៅទៀតហើយ ដោយសារការព្រមានឲ្យជម្លៀសខ្លួនរបស់យោធាអ៊ីស្រាអែល ។
ប្រជាពលរដ្ឋលីបង់ នាំគ្នាធ្វើការប្រៀបធៀបរវាងការព្រមាន និងអ្នកដែលត្រូវបានមើលឃើញនៅតំបន់ហ្កាហ្សាកាលពីឆ្នាំមុន ជាហេតុនាំឲ្យមានការព្រួយបារម្ភថា ទីក្រុង Beirut អាចប្រឈមនឹងទំហំបំផ្លិចបំផ្លាញតែមួយ ៕



