ប្រជាពលដ្ឋគុយបារស់នៅតំបន់ភាគខាងត្បូងកោះ ប្រឈមនឹងទឹកជំនន់ ពេលដែលព្យុះសង្ឃរា Milton បោកបក់ទៅទិសខាងជើងឆ្ពោះទៅកាន់រដ្ឋ Florida របស់សហរដ្ឋអាមេរិក ។
លោក Jorge Emilio Pedraza គឺជាអ្នកនេសាទមួយរូប និយាយថា អ្នកស្រុករស់នៅតំបន់ឆ្នេរ Batabano ស្ថិតក្នុងខេត្ត Mayabeque បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់លើការធ្វើបច្ចុប្បនភាពឧតុនិយម ហើយនិងឡើងកំពង់ទូករបស់ពួកគេ ក៏ដូចជាជញ្ជូនទ្រព្យសម្បត្តិរបស់ពួកគេ ទៅកាន់ទីទួលមានសុវត្ថិភាព ជាការកាត់បន្ថយការបាត់បង់នៅក្នុងផ្ទះ ។
យោងតាមការអះអាងរបស់លោក Elier Pila គឺជាអ្នកឧតុនិយមមកពីវិទ្យាស្ថានឧតុនិយមគុយបា បានឲ្យដឹងថា រលកសមុទ្របោកបក់ច្រាំងខ្លាំងៗ នឹងកើតមាននៅតំបន់ឆ្នេរភាគខាងជើង ពេលដែលព្យុះ Milton ធ្វើដំណើរឆ្ពោះទៅទិសខាងជើង ។
អ្នកជំនាញនិយាយថា ទីក្រុង Pinar del Rio និងទីក្រុងឡាហាវ៉ាន់ ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ដោយសារព្យុះ ។
យោងតាមការសេចក្តីជូនដំណឹងចុងក្រោយរបស់មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានឲ្យដឹងថា ព្យុះ Milton បានថមថយកម្លាំងមកនៅព្យុះសង្ឃរាកម្រិតទី ៤ ប៉ុន្តែវានៅបោកបក់ក្នុងល្បឿន ២៤១គ.មក្នុង ១ម៉ោង ។
ព្យុះ Milton ត្រូវបានគេព្យាករណ៍ថា វានៅតែជាព្យុះសង្ឃរាដ៏គ្រោះថ្នាក់បំផុត ក្រោយបោកបក់ដល់ដីគោកនៅរដ្ឋ Florida នាថ្ងៃពុធនេះ នឹងបណ្តាលឲ្យមានការខូចខាតដ៏មហន្តរាយ និងការដាច់ចរន្តអគ្គិសនី ត្រូវបានគេរំពឹងថា នឹងមានរយៈច្រើនថ្ងៃ ៕



