សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល បានទៅដល់កន្លែងកើតហេតុនៃការវាយប្រហារដោយកាំបិត នៅក្នុងទីក្រុង Hadera របស់អ៊ីស្រាអែល នាថ្ងៃពុធ (ទី៩ ខែតុលា) បន្ទាប់ពីជនដៃដល់បានបង្ករបួសដល់មនុស្សយ៉ាងហោចណាស់ ៦នាក់។
ក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ មាន ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ភេរវករត្រូវបានបញ្ចប់សកម្មភាព។ ទីតាំងចំនួន៤ ផ្សេងគ្នា ត្រូវបានកំណត់អត្តសញ្ញាណ ដោយការវាយប្រហារនោះ បានបណ្ដាលឲ្យមានជនរងគ្រោះ ៦នាក់ ដែលរងរបួសដោយសារចាក់» ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ផ្នែកសន្តិសុខ គិតចាប់តាំងពីមានការវាយលុករបស់ក្រុមហាម៉ាស កាលពី ១ឆ្នាំមុន ដែលបានបង្កឲ្យមានសង្គ្រាម នៅតំបន់ហ្កាហ្សា ហើយជម្លោះជាមួយក្រុមហេសបូឡា នៅលីបង់ បន្តឡើងកម្ដៅខ្លាំងទៅៗ៕

