ការភ័យខ្លាចពីការមាក់ងាយ បន្ថែមបញ្ហាប្រឈមដល់ប៊ូរុនឌី ក្នុងការប្រយុទ្ធនឹងជំងឺអុតស្វា (Mpox)

2024/10/10 02:07:53 am        77

លោក Eric Mbonigaba បានជាសះស្បើយពីជំងឺអុតស្វា ឬអឹមផក (Mpox) បន្ទាប់ពីសម្រាកព្យាបាល នៅមន្ទីរពេទ្យរយៈពេល ៤សប្តាហ៍ ប៉ុន្តែបុរសមានអាជីពរត់ម៉ូតូឌុបជនជាតិប៊ូរុនឌីរូបនេះ និយាយថា លោកបានក្លាយជាជនរងគ្រោះនៃការភ័យខ្លាចពីការមាក់ងាយ ដោយសារជំងឺនេះ ហើយប្រឈមនឹងការចាកចេញពីផ្ទះសម្បែង និងការបាត់បង់របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ខ្លួន។

ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺ Mpox នៅក្នុងប្រទេសប៊ូរុនឌី បញ្ហារបស់លោកបានគូសបញ្ជាក់ពីបញ្ហាប្រឈម ដែលប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេទី២របស់ទ្វីបអាហ្រ្វិកមួយនេះ ត្រូវជួបប្រទះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

ឪពុករបស់កូនប្រុសចំនួន ៣នាក់ អាយុចន្លោះ ៣ឆ្នាំ និង ៧ឆ្នាំ ទើបត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ កាលពីខែមុន និងបានត្រលប់ទៅផ្ទះរបស់លោកវិញ ក្នុងរដ្ឋធានីហិរញ្ញវត្ថុ Bujumbura របស់ប៊ូរុនឌី តែបែរជាត្រូវស្ត្រីម្ចាស់ផ្ទះរបស់លោកប្រាប់ថា លោកត្រូវតែចាកចេញ។

លោក Mbonigaba វ័យ ៣១ឆ្នាំ បានប្រាប់សារព័ត៌មាន Reuters ថា៖ «គាត់ (ស្ត្រីម្ចាស់ផ្ទះ) បដិសេធមិនជួលផ្ទះឲ្យខ្ញុំទៀតទេ។ ខ្ញុំអាចត្រូវបានដេញចេញពីផ្ទះគ្រប់ពេលវេលា ហើយខ្ញុំមិនមានកន្លែងណា សម្រាប់ឲ្យក្រុមគ្រួសាររបស់ខ្ញុំស្នាក់នៅទេ»។

លោកបាននិយាយថា ស្លាកស្នាមលើផ្ទៃមុខរបស់លោក ដែលបន្សល់ពីដំបៅមានខ្ទុះ ដោយសារជំងឺ Mpox ទំនងជាធ្វើឲ្យអតិថិជនខ្លាចរអា។ មនុស្សជាច្រើនបង្ហាញអាកប្បកិរិយាររើសអើង សូម្បីត្រឹមតែពាក្យស្វាគមន៍លោក។ ហើយលោកប្រាប់ថា មិនមានករណីរបស់លោកតែមួយនោះទេ។ លោក Mbonigaba បាននិយាយថា អ្នកមានជំងឺនេះដូចគ្នាម្នាក់ ក៏ប្រឈមនឹងការបណ្តេញចេញពីម្ចាស់ផ្ទះរបស់គេដែរ។

កាលពីខែមុន មន្ត្រីសុខាភិបាលរបស់អង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសប៊ូរុនឌី នឹងអាចបញ្ឈប់ការផ្ទុះឡើងនូវជំងឺនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ប្រសិនបើខ្លួនអាចប្រើប្រាស់ធនធានគ្រប់គ្រាន់ និងដោះស្រាយជាមួយនឹងការភ័យខ្លាចពីមាក់ងាយ ទាក់ទងនឹងជំងឺ Mpox នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm