សកម្មភាពពាណិជ្ជកម្មនៅក្នុងទីក្រុង Sidon របស់ប្រទេសលីបង់ បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារការប្រយុទ្ធគ្នាកើនឡើងរវាងក្រុមហេសបូឡា និងទាហានអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងប្រទេស ។
លោក Aly Al-Sharif គឺជាប្រធានសមាគមពាណិជ្ជករក្រុង Sidon និយាយថា សកម្មភាពពាណិជ្ជកម្មក្នុងផ្សារ បានធ្លាក់ចុះជិត ៦០ភាគរយ ចន្លោះខែសីហា ឆ្នាំ ២០២៣ និងខែសីហា ឆ្នាំ ២០២៤ ។
លោកបន្តថា ការធ្លាក់ចុះនេះ ត្រូវបានគេរំពឹងថា នឹងបន្តដាំក្បាលចុះបន្ថែមទៀត ពេលដែលគ្មានសញ្ញាណនៃការធ្លាក់ចុះភាពតានតឹងនៅក្នុងសង្រ្គាមរវាងក្រុមហេសបូឡា និងទាហានអ៊ីស្រាអែល ។
តំបន់ជាយក្រុងដែលធ្លាប់តែមានមនុស្សរស់នៅច្រើនកុះករ បច្ចុប្បន្នលែងមានអ្នកស្រុកទៀតហើយ ដោយសារតែការព្រមានឲ្យជម្លៀសខ្លួនរបស់អ៊ីស្រាអែល ។
ប្រជាពលរដ្ឋលីបង់ នាំគ្នាធ្វើការប្រៀបធៀបរវាងការព្រមាន និងអ្នកដែលត្រូវបានមើលឃើញនៅតំបន់ហ្កាហ្សាកាលពីឆ្នាំមុន ជាហេតុនាំឲ្យមានការព្រួយបារម្ភថា ទីក្រុង Beirut អាចប្រឈមនឹងទំហំបំផ្លិចបំផ្លាញតែមួយ ។
សូមបញ្ជាក់ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សជាង ២.១០០នាក់ ដែលភាគច្រើននៃពួកគេបានស្លាប់ ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ៕


