ក្រុមអាជ្ញាធរអ៊ីស្រាអែល និយាយថា មនុស្ស ២នាក់ ត្រូវបានសម្លាប់នៅទីក្រុងភាគខាងជើងអ៊ីស្រាអែល ដែលរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតបាញ់ដោយក្រុមហេសបូឡា នៅប្រទេសលីបង់ នាថ្ងៃពុធនេះ ។
សេវាកម្មរថយន្តគិលានសង្រ្គោះអ៊ីស្រាអែល និយាយថា បុរសម្នាក់ និងស្រ្តីម្នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Kiryat Shmona ។
យោធាអ៊ីស្រាអែលនិយាយថា កាំជ្រួចផ្លោងប្រហែល ២០គ្រាប់ ត្រូវបានបាញចេញពីប្រទេសលីបង់ ។
នៅថ្ងៃពុធនេះដែរ ប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល បានបាញ់ស្កាត់គ្រាប់រ៉ុក្កែតផ្លោងចេញពីប្រទេសលីបង់ ។
គួរឲ្យដឹងថា ក្រុមហេសបូឡា បានផ្លោងគ្រាប់រ៉ុក្កែតអស់រយៈពេល ១ឆ្នាំមកហើយលើអ៊ីស្រាអែល ដើម្បីគាំទ្រសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយបច្ចុប្បន្នសង្រ្គាមជើងគោក បានប៉ះទង្គិចគ្នា នៅសមរភូមិមុខតាមតំបន់ភ្នំក្នុងប្រទេសលីបង់ ជាមួយអ៊ីស្រាអែល ៕


