បេសកជនប្រចាំនៅទួរគី៖ អ៊ុយក្រែនសម្លឹងមើលកិច្ចប្រជុំកំពូលសន្តិភាព នៅចុងឆ្នាំ ដែលរួមមានរុស្ស៊ី

2024/10/10 02:53:49 am        82

ឯកអគ្គរដ្ឋទូតរបស់អ៊ុយក្រែន ប្រចាំនៅប្រទេសទួរគី នាថ្ងៃពុធ (ទី៩ ខែតុលា) នេះ បាននិយាយថា ទីក្រុងគីវ មានបំណងរៀបចំកិច្ចប្រជុំកំពូលសន្តិភាពថ្មីមួយ នៅចុងឆ្នាំនេះ ហើយចង់ឲ្យរុស្ស៊ីចូលរួមដែរ នៅលើកនេះ ប៉ុន្តែបានបដិសេធចោលការចរចាទ្វេភាគីដោយផ្ទាល់ជាមួយទីក្រុងមូស្គូ នៅក្នុងកិច្ចប្រជុំនោះ។

ដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនស្ថិតនៅក្នុងឆ្នាំទី៣ ប្រទេសទាំង២ នៅតែមានការយល់ឃើញខុសគ្នាឆ្ងាយ អំពីរបៀប ដើម្បីបញ្ចប់សង្រ្គាមនេះ។ ប្រទេសទួរគី ចិន ប្រេស៊ីល និងប្រទេសដទៃទៀត បានស្នើឲ្យមានការសម្របសម្រួល ក្នុងជម្លោះនេះ ឬពិភាក្សាអំពីសំណើសន្តិភាព ប៉ុន្តែមិនមានការវិវត្តន៍ទៅមុខនោះឡើយ។

ប្រទេសអ៊ុយក្រែន កំពុងប្រឹងប្រែងដើរតាម «ផែនការជ័យជម្នះ» របស់ប្រធានាធិបតី លោក Volodymyr Zelenskiy ខណៈដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការចរចាសន្តិភាព អាចចាប់ផ្តើមបាន លុះត្រាណាតែទីក្រុងគីវ យល់ព្រមបាត់បង់ដែនដីមួយចំនួនធំដែលទីក្រុងមូស្គូទាមទារ ហើយទម្លាក់ចោលការប៉ុនប៉ងរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការណាតូ។

យ៉ាងណាក្ដី នៅឯសន្និសីទសារព័ទ៌មាន នៅទីក្រុង Ankara តាមរយៈអ្នកបកប្រែទួរគី ឯកអគ្គរដ្ឋទូត លោក Vasyl Bodnar បាននិយាយថា៖ «គោលដៅដ៏សំខាន់បំផុតមួយនៃកិច្ចប្រជុំកំពូលនេះ គឺដើម្បីបានឈានដល់សន្តិភាពប្រកបដោយយុត្តិធម៌ នៅក្នុងអ៊ុយក្រែន។ យើងមិននិយាយអំពីទម្រង់ ដែលអ៊ុយក្រែន និងរុស្ស៊ី អង្គុយទល់មុខគ្នា ហើយអ៊ុយក្រែនស្តាប់ការទាមទាររបស់រុស្ស៊ីនោះទេ»៕

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        221
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm