ព្រឹត្តិការណ៍ MPL KH លើក​ទី​១ បញ្ចប់​ដោយ​ជោគជ័យ ខណៈ​ក្រុម SeeYouSoon គ្រង​ជើងឯក​

2021/10/04 06:27:40 pm        123

​E-Sport៖ ព្រឹត្តិការណ៍ MPL KH រដូវ​កាល​ទី​១ ដែលជា​ការប្រកួត​កីឡា​អេឡិចត្រូនិក​លក្ខណៈ​អាជីព​ លំដាប់​អន្ដរជាតិ​លើកដំបូង​នៅ​កម្ពុជាសម្រាប់​វិញ្ញាសា Mobile Legends: Bang Bang បានបញ្ចប់​ដោយ​ជោគជ័យ​លើ​ការរំពឹងទុក បន្ទាប់ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ មុន​រកឃើញ​ក្រុម​ជើងឯកបាន​ទៅ​ក្រុម SeeYouSoon។​

​ការប្រកួត​កីឡា​អេឡិចត្រូនិក​ដ៏​ធំ​នេះ បានចាប់ផ្ដើម​ការប្រកួត​ជម្រុះ​តាំងពីដើម​ខែសីហារហូតដល់​វគ្គ​សន្សំ​ពិន្ទុ Regular វគ្គ Play-Off វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​០៣ ខែតុលា​ម្សិលមិញក្រោម​ការរៀបចំ​របស់​ក្រុមហ៊ុន MOONTON។ ហើយ​ជា​លទ្ធផល​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម SeeYouSoon បាន​យកឈ្នះ​ក្រុម DG Quantum ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល​បច្ចេកទេស ៣-២ ដើម្បី​គ្រង​ជើងឯក MPL KH រដូវ​កាល​ទី​១ តែម្ដង។​ ​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួតបានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​សន្ទុះ​ចូលរួម និង​ការគាំទ្រ​ព្រឹត្តិការណ៍ MPL KH រដូវ​កាល​ទី​១ ដែល​នាំ​ឲ្យ​ការប្រកួត​នេះក្លាយជា​វេទិកា​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន និង​លើសពី​ការរំពឹង ថ្វី​បើជា​រដូវ​កាល​ដំបូង​នៅលើ​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រុម​ទាំងអស់​ដែល​បាន​ចូលរួម​ប្រកួត​ពិតជា​មាន​សមត្ថភាព​ខ្ពស់ បច្ចេកទេស​ល្អ និង​ប្តេជ្ញា​ចិត្តខ្លាំង​។ ដូច្នេះ​គណៈកម្មការ​រំពឹងថា ព្រឹត្តិការណ៍​នេះនឹង​ជំរុញ​ឲ្យ​វិស័យ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា ​កាន់​តែមាន​សកម្ម​ភាព​ផុលផុស និង​រីកចម្រើន​ខ្លាំង​ថែមទៀត។

​ជាមួយ​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះដែរ សម្រាប់​ក្រុម​ជើងឯក SeeYouSoon បានទទួល​ពាន​ជើងឯករួម​នឹង​មេដាយមាស និង​ប្រាក់រង្វាន់ ១៥,០០០​ដុល្លារ ខណៈ​ក្រុម​លេខ​២ DG Quantum ទទួលបាន​មេដាយប្រាក់ និង​ប្រាក់រង្វាន់ ៧,០០០​ដុល្លារ។ រីឯ​លេខ​៣ បាន​ទៅ​ក្រុម Impunity KH ទទួលបាន​មេដាយ​សំរឹទ្ធ និង​ប្រាក់រង្វាន់ ៣,៨០០​ដុល្លារ ស្របពេល​ក្រុម​លេខ​៤ Burn Gaming ទទួលបាន​ប្រាក់រង្វាន់ ១,៦០០​ដុល្លារ។ ចំណែក​ក្រុម​ចំណាត់ថ្នាក់​លេខ​៥-​លេខ​៦ ក៏​ទទួលបាន​ប្រាក់រង្វាន់ ១,២០០​ដុល្លារ​ស្មើគ្នា និង​ក្រុម​លេខ​៧-​លេខ​៨ ទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត ៣០០​ដុល្លារ​ដូចគ្នា។​ ​សូមបញ្ជាក់ថា ក្នុងនាម​ជា​ក្រុម​ជើងឯក MPL KH រដូវ​កាល​ទី​១ ក្រុម SeeYouSoon នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​ជើងឯក M3 World Championship ចុងឆ្នាំ​នេះ​។ ជើងឯក​ពិភពលោក M3 នឹង​រៀបចំ​ការប្រកួត​នៅ​ខែធ្នូ ដែលមាន​ក្រុម​ខ្លាំង​ចំនួន ១៦ តំណាង​ឲ្យ​ជម្រើសជាតិ ១៦​មកពី​ជុំវិញ​ពិភពលោក​ចូលរួម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm