អ៊ីស្រាអែល បើកការវាយប្រហារថ្មីនៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាងតិច ៦០នាក់

2024/10/10 04:03:58 pm        209

ក្រុមគ្រូពេទ្យប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ (០៩ តុលា) ថា មនុស្សយ៉ាងហោចណាស់ ៦០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់យោធាអ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា នៅថ្ងៃពុធ ខណៈកងកម្លាំងអ៊ីស្រាអែល បានបន្តការវាយឆ្មក់នៅភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធនេះ ជាទីដែលមន្ត្រីជំនួយរបស់អង្គការសហប្រជាជាតិ និយាយថា ភាពអត់ឃ្លានកំពុងរីករាលដាលម្តងទៀត។

យោធាអ៊ីស្រាអែលនិយាយថា ការវាយឆ្មក់ដែលឥឡូវនេះនៅក្នុងថ្ងៃទី៥ របស់ខ្លួន គឺមានបំណងបញ្ឈប់ក្រុមយុទ្ធជនហាម៉ាស មិនឱ្យចាប់ផ្តើមការវាយប្រហារបន្ថែមទៀតពីតំបន់ ចាបាលីយ៉ា (Jabalia) និងដើម្បីរារាំងពួកសកម្មប្រយុទ្ធមិនឱ្យប្រមូលផ្តុំគ្នាឡើងវិញ។ ការវាយប្រហារថ្មីនេះបានបន្តស្របពេលជម្លោះដ៏តានតឹងរបស់អ៊ីស្រាអែល ជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា នៅលីបង់ ហើយអ៊ីស្រាអែល ក៏គ្រោងនឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់ កាលពីសប្តាហ៍មុន។

អ៊ីស្រាអែល បានចេញបញ្ជាជម្លៀសម្តងហើយម្តងទៀតដល់ប្រជាជននៅ Jabalia និងតំបន់ក្បែរនោះ ប៉ុន្តែមន្ត្រីប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិនិយាយថា ពុំមានកន្លែងសុវត្ថិភាពដើម្បីភៀសខ្លួនទេនៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប។ លោក ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) ប្រធានទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានបង្ហោះនៅលើបណ្ដាញសង្គម X នៅថ្ងៃពុធថា “យ៉ាងហោចណាស់មនុស្ស ៤០០.០០០នាក់ កំពុងជាប់ខ្លួននៅក្នុងតំបន់ប្រយុទ្ធនោះ”។

ក្រសួងសុខាភិបាលហ្កាហ្សានិយាយថា កងទ័ពបានបញ្ជាឱ្យមន្ទីរពេទ្យចំនួន៣ នៅភាគខាងជើងហ្កាហ្សាជម្លៀសចេញ ហើយអ្នកជំងឺ និងគ្រូពេទ្យរាប់រយនាក់បានជាប់ខ្លួននៅខាងក្នុងកន្លែងទាំងនោះ។ យោធាអ៊ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស ប្រើប្រាស់តំបន់លំនៅដ្ឋានរបស់ហ្កាហ្សា ដែលមានប្រជាជនរស់នៅច្រើនក្រាស់ក្រែល រួមទាំងសាលារៀន និងមន្ទីរពេទ្យផងដែរ ដើម្បីបិទបាំងប្រតិបត្តិការខ្លួន ប៉ុន្តែក្រុមហាម៉ាស បដិសេធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm