អាមេរិករិះគន់អ៊ីស្រាអែលនៅអង្គការសហប្រជាជាតិចំពោះស្ថានភាពមហន្តរាយនៅហ្កាហ្សា

2024/10/10 05:29:51 pm        87

សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធសប្ដាហ៍នេះថា អ៊ីស្រាអែល ត្រូវតែដោះស្រាយជាបន្ទាន់ចំពោះស្ថានភាពមហន្តរាយ ក្នុងចំណោមជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប និងបញ្ឈប់ការរងទុក្ខកាន់តែវេទនា ដោយសារតែការកំហិតលើការផ្តល់ជំនួយ។

ដោយយោងទៅលើរបាយការណ៍ស្ដីពីស្ថានភាពយ៉ាប់យ៉ឺននៅភាគខាងត្បូង និងកណ្តាលតំបន់ហ្កាហ្សា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បាននិយាយថា ស្ថានភាពដ៏មហន្តរាយទាំងនេះត្រូវបានព្យាករណ៍ជាច្រើនខែកន្លងមកហើយ ប៉ុន្តែនៅតែមិនទាន់ត្រូវបានដោះស្រាយបាននៅឡើយ ។នៅពេលនេះ មិនត្រូវឲ្យមានស្ថានភាពលំបាក់បែបនេះបន្តកើតឡើងមានទៀតទេ។ 

លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងអំពាវនាវឱ្យអ៊ីស្រាអែលចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ស្ថានភាពដ៏លំបាកនេះ។

ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេសបានជួបប្រជុំគ្នាជុំវិញវិបត្តិមនុស្សធម៌មួយឆ្នាំបន្ទាប់ពីការវាយប្រហារដ៏សាហាវពីសំណាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល បានបង្កឱ្យមានសង្រ្គាមនៅហ្កាហ្សាសព្វថ្ងៃ។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានវាយកម្ទេចដែនដីដែលខ្លួនឡោមព័ទ្ធមួយនេះស្ទើររាបដល់ដី សម្លាប់មនុស្សជាង៤ម៉ឺននាក់ និងបង្ខំឲ្យប្រជាជនស្ទើរតែទាំងអស់នៃប្រជាជនសរុប ២,៣ លាននាក់ត្រូវភៀសខ្លួនដោយពឹងផ្អែកលើជំនួយទាំងស្រុងដើម្បីរស់។

លោកស្រី Thomas-Greenfield ក៏បានសង្កត់ធ្ងន់ផងដែរលើបទបញ្ជារបស់អ៊ីស្រាអែលនាពេលថ្មីៗនេះសម្រាប់ជនស៊ីវិលនៅភាគខាងជើងហ្កាហ្សាឱ្យជម្លៀសម្តងទៀត ដោយនិយាយថាពួកគេត្រូវតែអាចត្រលប់ទៅសហគមន៍វិញដើម្បីកសាងទីជម្រករបស់ពួកគេឡើងវិញ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm