កម្ពុជាកំពុងជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន

2024/10/10 05:46:02 pm        184

បរិយាបន្ន និងចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ត្រូវបានលើកកម្ពស់ជាប្រចាំ ដើម្បី​ឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែ មានប្រសិទ្ធភាព ដែលនឹងរួមចំណែកលើកស្ទួយជីវភាពរស់​នៅរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពី​ការ​លើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល នៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០២៤ នេះថា ជុំវិញបញ្ហានេះ ធនាគារជាតិនៃកម្ពុជា និងក្រសួង ពាណិជ្ជកម្ម បានចូលរួមយ៉ាងសកម្ម ក្នុង​ការលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ ប្រាក់​រៀល និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រជាជន ក៏ដូចជាក្រុមហ៊ុន-សហគ្រាសនៅកម្ពុជា។ ចំពោះ​ការអនុវត្តវិធានការជំរុញការប្រើ ប្រាស់ប្រាក់រៀលរបស់ក្រសួងពាណិជ្ជកម្ម បានរួម​ចំណែក​យ៉ាង​សំខាន់ នៅក្នុងការបង្កើនការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេស ការដាក់​ឱ្យអនុវត្ត​ប្រកាស ដែលតម្រូវឱ្យមានការដាក់ស្លាកតម្លៃនៅតាមហាងទំនិញនានាជាប្រាក់រៀលជាដើម។ ការផ្លាស់ប្ដូរផ្នត់គំនិត របស់សាធារណជន ឱ្យងាកមកប្រើប្រាស់រូបិយវត្ថុជាតិពិត​ជាមាន​សំខាន់​ណាស់ ដូច្នេះនៅពេលសាធារណជនបានឃើញការដាក់តាំង ស្លាកតម្លៃជាប្រាក់​រៀលកាន់​តែច្រើន​ឡើង សាធារណជននឹងកាន់តែសុំាជាមួយការចាយប្រាក់រៀល និងកាន់តែមានទំនុកចិត្ដប្រើប្រាស់ ប្រាក់រៀលបន្ថែមទៀត។

ទាក់ទិនកិច្ចការខាងលើនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើន​ការ​ប្រើប្រាស់​ឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសេដ្ឋកិច្ចជាតិ ជាពិសេសការ​បើកប្រាក់​បៀរ​វត្សរ៍ជាប្រាក់រៀលជូនបុគ្គលិក ការប្រើប្រាស់​ប្រាក់រៀលនៅក្នុងប្រតិបត្តិកា​ររបស់ខ្លួន​កាន់តែ​ច្រើនឡើង តាម រយៈការជំរុញការបិទស្លាកតម្លៃជារៀល និងការទូទាត់ជាប្រាក់រៀល ការកំណត់​អត្រា​ប្តូរដែលអនុគ្រោះដល់អ្នកប្រើប្រាស់ប្រាក់រៀល ការផ្ដល់ឥណទាន និងការសន្សំជាប្រាក់រៀល ក្នុងលក្ខខណ្ឌឱ្យកាន់តែប្រសើរជាងប្រាក់ដុល្លារអាមេរិក។

ចំណែក ឯកឧត្តម បួន សារ:មុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងថា ជុំវិញការ​ប្រើ​ប្រាស់​ប្រាក់រៀលនេះ កម្ពុជា បានកំពុងផ្លាស់ប្តូរនូវផ្នត់គំនិតរបស់ប្រជាជន ឱ្យចូលរួមប្រើប្រាស់​ប្រាក់​ទាំងអស់គ្នា ការប្រើប្រាស់រូបិយវត្ថុខ្លួន គឺជាមោទនភាពជាតិ, ជាក់ស្តែងការជំរុញ​ការដាក់​ស្លាក​តម្លៃ​ជាប្រាក់រៀល ពិតជាបានផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា ពង្រឹង​ការយល់​ដឹងរបស់​សាធារណ- ជនពីកម្រិតថ្លៃជាប្រាក់ បង្កើនទម្លាប់នៃការប្រើប្រាស់ប្រាក់រៀល បណ្ដុះស្មារតី​ស្រឡាញ់​ប្រាក់រៀល ជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់ តែទូលំទូលាយ ព្រមទាំងបង្កើន​តម្លាភាព​សម្រាប់អ្នកប្រើប្រាស់ តាមរយៈការកាត់បន្ថយចំណាយប្រតិបត្តិការប្តូរប្រាក់ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ បន្តឱ្យដឹងថា នៅក្នុងរយៈពេលខាងមុខនេះ ក្រសួងពាណិជ្ជកម្ម និង​ធនាគារជាតិនៃកម្ពុជា នឹងធ្វើ ប្រកាសរួមមួយ ដើម្បីជំរុញអ្នកដែលចុះបញ្ជីទាំងអស់ ត្រូវតែបង្កើត​កុង​គណនេយ្យជាប្រាក់រៀល ដែលបញ្ហានេះគឺដល់ពេលដែលយើង ត្រូវអនុវត្តទាំងអស់គ្នា ដើម្បី​ជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលាយ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm