សម្ដេចធិបតីគូសបញ្ជាក់អំពីសារសំខាន់ក្នុងការលើកកម្ពស់ និងថែរក្សានូវសន្តិភាព​ដែលមាន​ស្រាប់ និងសន្តិសហវិជ្ជមានរវាងរដ្ឋក្នុងជំនួបនានារបស់ថ្នាក់ដឹកនាំអាស៊ាន

2024/10/10 07:10:05 pm        129

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​គូស​បញ្ជាក់អំពីសារសំខាន់ក្នុងការលើកកម្ពស់ និងថែរក្សានូវសន្តិភាពដែលមានស្រាប់ និង​សន្តិស​ហវិជ្ជ​មាន​រវាងរដ្ឋក្នុងជំនួបនានារបស់ថ្នាក់ដឹកនាំអាស៊ាននៃកិច្ចប្រជុំកំពូលអាស៊ា ន លើកទី៤៤ និង​លើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និង​ភាព​ធន់» ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀង ចន្ទន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) សម្តេចធិបតី បាន​គូសបញ្ជាក់អំពីសារសំខាន់ក្នុងការលើកកម្ពស់ និងថែរក្សានូវសន្តិភាពដែល មានស្រាប់ និង​សន្តិ​សហវិជ្ជមានរវាងរដ្ឋ នៅខណៈដែលមានការងើបឡើងនូវជម្លោះហិង្សានៅតាម តំបន់នានា​នៃ​ពិភព​លោក និងនិន្នាការកើនឡើងនូវនយោបាយជ្រុលនិយម និងប្រជានិយម។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់រដ្ឋាភិបាល និងស្ថាប័នសភា ក្នុងការពង្រឹង កិច្ច​សហប្រតិបត្តិការ ដើម្បីលើកកម្ពស់ឧស្សាហកម្មដែលកំពុងលេចឡើងថ្មី ដែលរួមមាន៖ សេដ្ឋកិច្ច ឌីជីថល និងអន្តរកាលបៃតង និងការដាក់ចេញនូវក្របខណ្ឌច្បាប់ ប្រកបដោយ​ប្រសិទ្ធ​ភាព​ ដែលអាច ជួយតំបន់យើងឱ្យទាញផលពីសក្តានុពលដ៏អស្ចារ្យ នៃវិស័យទាំងនេះ។

នៅក្នុង​ជំនួបរវាងប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សម្តេចធិបតី បាន សង្កត់​ធ្ងន់​លើសារសំខាន់របស់ការបន្តធ្វើកិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យ​ឯកជន​របស់អាស៊ាន ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅខណៈដែលលម្អថវិកាមានកម្រិត និងលើក​ទឹកចិត្តឱ្យមានកិច្ចសហការបន្ថែមទៀតនៅក្នុងផ្នែកតភ្ជាប់ក្នុងតំបន់ បរិវត្តកម្មឌីជីថល និង​អន្តរកាលបៃតង។

សម្តេចធិបតី បានជម្រាបជូនអង្គប្រជុំថា កម្ពុជាទើបតែបានដាក់ចេញនូវផែនការមេគ្រប់ ជ្រុង​ជ្រោយ​ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម នៅដើមឆ្នាំ២០២៤ និងបានស្នើ វិស័យឯកជនពិចារណារអំពីឱកាសដ៏គួរឱ្យទាក់ទាញនេះ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពី តួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការរួមចំណែកដល់ការរីកចម្រើនដ៏ឆាប់រហ័សនៃសេដ្ឋកិច្ច និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm