សហរដ្ឋអាមេរិកចំណាយប្រាក់ជិត២៣ពាន់លានដុល្លារក្នុងសង្រ្គាមមួយឆ្នាំនៅមជ្ឈិមបូព៌ា

2024/10/10 07:18:59 pm        211

សហរដ្ឋអាមេរិកបានចំណាយប្រាក់មិនតិចទេក្នុងសង្គ្រាមរយៈពេលមួយឆ្នាំនៅមជ្ឈិមបូព៌ា។          ខណៈមានមនុស្សរាប់ម៉ឺននាក់ស្លាប់នៅអ៊ីស្រាអែល ហ្កាហ្សា លីបង និងប្រទេសផ្សេងទៀត សហរដ្ឋអាមេរិក កំពុងចំណាយធនធានរបស់ខ្លួនយ៉ាងច្រើនលើអំពើហិង្សាដែលនៅតែបន្ត។

ការសិក្សាថ្មីមួយដោយគម្រោងការខាតបង់ដោយសារសង្រ្គាម(Costs of War Project) នៅសាកលវិទ្យាល័យ Brown សហរដ្ឋអាមេរិក បានកំណត់យ៉ាងជាក់លាក់នូវការចំណាយនោះគឺ៖ យ៉ាងហោចណាស់ ២២,៧៦ ពាន់លានដុល្លារ ចាប់ពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤។

កញ្ចប់ថវិកាភាគច្រើន១៧,៩ ពាន់លានដុល្លារត្រូវបានចំណាយលើជំនួយរបស់សហរដ្ឋអាមេរិកដល់យោធាអ៊ីស្រាអែល - ទាំងជំនួយហិរញ្ញវត្ថុដែលបានផ្តល់ឱ្យអ៊ីស្រាអែលដើម្បីទិញសព្វាវុធ ទាំងការចំណាយលើអាវុធដូចជាគ្រាប់កាំភ្លើងធំ ដែលបញ្ជូនដោយផ្ទាល់ពីឃ្លាំងស្តុករបស់អាមេរិកទៅឱ្យកងទ័ពអ៊ីស្រាអែល។ 

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៣ ថា សហរដ្ឋអាមេរិកអាចធ្វើកិច្ចការ២ក្នុងពេលតែមួយ ។ លំហូរជំនួយសន្តិសុខដល់អ៊ីស្រាអែល នឹងហូរចូលអាស្រ័យលើល្បឿននៃសង្រ្គាម។ 

ប៉ុន្តែយោធាអាមេរិកខ្លួនឯងក៏បានដុតបំផ្លាញអាវុធខ្លួនឯងផងដែរ តាមរយៈគ្រាប់រំសេវថ្លៃៗសម្រាប់ ទប់ទល់ការផ្ទុះសង្គ្រាមហៀរចូលក្នុងប្រទេសយេម៉ែន ស៊ីរី និងអ៊ីរ៉ាក់។

ការសិក្សានេះគិតតែបន្ទុកផ្ទាល់លើថវិកាយោធាអាមេរិកប៉ុណ្ណោះ។ គេពុំរាប់បញ្ចូលទេលើការចំណាយដោយប្រយោលដូចជា ការបង្កើនជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកដល់ប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត ឬប្រទេសផ្សេងទៀត និងការចំណាយសម្រាប់ឧស្សាហកម្មអាកាសចរណ៍ពាណិជ្ជកម្ម និងសម្រាប់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក។ គេក៏ពុំរាប់បញ្ចូលផងដែរនូវចំនួនទឹកប្រាក់១ ពាន់លានដុល្លារនៅក្នុងជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកដល់ប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm