កម្ពុជាប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីលើកកម្ពស់ការយល់ដឹង នៃការគ្រប់គ្រងគ្រោះមហន្តរាយ

2024/10/10 07:27:18 pm        116

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ នឹងរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ​ទិវា​អាស៊ាន​គ្រប់​គ្រ​ង​គ្រោះ​មហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលប្រជាជាតិ​នៅ​ទូទាំង​សាកល​លោក រួមគ្នាប្រារព្ធទិវានេះ ដើម្បីលើកកម្ពស់​ការយល់ដឹងអំពីសារៈសំខាន់​នៃ​ការ​គ្រប់គ្រ​ង​គ្រោះ​ម​ហន្តរាយ។

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុង​ឱកាស​អាន​សារ​លិខិត​របស់​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែតុលានេះ បានឲ្យដឹងថា ប្រធាន​បទសម្រាប់ទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤ គឺ «តួនាទី​នៃ​ការអប់រំក្នុងការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ» ដែ​ល​សំដៅកាត់បន្ថយហានិភ័យ និងការបាត់បង់ជាសាកល។ ឯកឧត្តម បន្តថា រីឯទិវាអាស៊ាន​គ្រប់​គ្រង​គ្រោះមហន្តរាយ នឹងផ្តោតលើមូលបទ «ការកសាងអាស៊ានដែលមានភាពធន់ តាមរយៈ​ការ​ស្តារ​​ឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយប្រកបដោយបរិយាបន្ន និងនិរន្តរភាព”។ សម្រាប់កម្ពុជា ការគ្រប់​គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍន៍ និងសុខុមាលភាពរបស់ប្រជាជន» ត្រូវបានលើកយកជាប្រធានបទសម្រាប់ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆ្នាំ២០២៤នេះ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ បាននិងកំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដ៏​ធ្ងន់ធ្ងរយ៉ាងជាក់ស្តែងមកលើបរិស្ថានពិភពលោកទាំងមូល និងបានបង្កើន​វត្តមាន​គ្រោះ​មហន្ត​រាយ​ធម្មជាតិកាន់តែញឹកញាប់ និងកាន់តែមានឥទ្ធិពលធំធេងនៅក្នុងប្រទេសជាច្រើន មិន​ថា​​ជា​ប្រទេសមានការអភិវឌ្ឍប្រទេសក្រីក្រទន់ខ្សោយនោះឡើយ ដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​អាយុ​ជីវិត ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ គ្រាន់តែព្យុះត្រូពិក «យ៉ាជី» មួយ បានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ប្រទេសចំនួន៥ ក្នុងចំណោមសមាជិកអាស៊ាន ដែល​បានឆក់យកអាយុជីវិតមនុស្សជាច្រើន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​សង្គម គិតជាទឹកប្រាក់អស់រាប់រយពាន់លានដុល្លារ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីធានាដល់ការ​កាត់​បន្ថយ​ផល​ប៉ះពាល់ នៃគ្រោះមហន្តរាយធម្មជាតិ រាជរដ្ឋាភិបាល ក៏បានរៀបចំផែនការ​សកម្មភាព​ជាតិ​សម្រាប់​ការ​កាត់​បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ដើម្បីបង្កើនប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយភ្ជាប់ទំនាក់ទំនង រវាងការកាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ និងការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបានដាក់​ចេញ​នូវ​គោ​ល​ដៅ​យុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ ដើម្បីអនុវត្ត៕ អត្ថបទ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm