ក្រសួងអប់រំយកគ្រូបង្រៀនប្រមាណ ៧០០០នាក់ សម្រាប់ការកែសន្លឹកកិច្ចការ​បេក្ខជនប្រឡងបាក់ឌុប

2024/10/10 08:11:05 pm        64

ក្រោយបញ្ចប់ដំណាក់កាលសំណេរនៃការប្រឡងបាក់ឌុប ដំណាក់កំណែ និងចាប់ផ្ដើមអនុវត្ត។ សម្រាប់ដំណាក់កាលកំណែ ក្រសួងអប់រំ យុវជន និងកីឡា បានយកគ្រូបង្រៀនថ្នាក់ទី១២ ប្រមាណ ៧ ០០០នាក់ ចូលរួមកែសន្លឹកកិច្ចការទាំងអស់ ដែលត្រូវបែងចែកទៅតាមមណ្ឌល​កំណែ​នីមួយៗ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ការប្រឡងបាក់ឌុប រយៈពេលពីរថ្ងៃ បានបិទបញ្ចប់។ ការដឹកសន្លឹកកិច្ចការប្រឡងតាមបណ្ដាខេត្ត មករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក៏បានចាប់ផ្ដើមនៅថ្ងៃទី១០ ខែតុលានេះ។ ក្នុងការដឹកសន្លឹកកិច្ចការមករក្សាទុកនេះ ក៏មានការចុះត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាវត្តមានមន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា សន្លឹកកិច្ចការទាំងអស់នឹងបន្តបែងចែក ទៅតាមមណ្ឌលកំណែទាំង ១០នៅរាជធានីភ្នំពេញ។ ការកែជាដំណាក់កាលសំខាន់មួយទៀត ក្រោយបញ្ចប់ដំណាក់កាលសំណេរ។ ឯកឧត្តមបញ្ជាក់ថា ក្រសួងនឹងប្រើប្រាស់ គ្រូបង្រៀនដែលមានបទពិសោធន៍ មានស្មារតីទទួលខុសត្រូវលើភារកិច្ចខ្ពស់ ប្រមាណ ៧ ០០០នាក់ ដើម្បីកែសន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា ការធ្វើកំណែ អាចនឹងចាប់ផ្ដើមនៅថ្ងៃទី ១២ ខែតុលា ក្រោយសន្លឹកកិច្ចការត្រូវបានបែងចែកទៅតាមមណ្ឌលកំណែរួចរាល់។ ឯកឧត្តមលើកឡើងដោយផ្ដល់ជាភាពជឿជាក់បេក្ខជន និងអាណាព្យាបាលបេក្ខជនថា គ្រប់បន្ទប់កំណែ គឺមានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ហើយគ្រប់បន្ទប់កំណែសុទ្ធតែមានបំពាក់កាម៉ារ៉ា។

សម្រាប់ការប្រឡង រយៈពេលទាំងពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុប មានចំនួន២.៤០៦នាក់ ក្នុងចំណោមបេក្ខជនសរុប១៣៧.០៤០នាក់។ ចំនួនសិស្សអវត្តមាន គិតជាភាគរយ គឺស្មើនឹង ១,៧៦% នៃបេក្ខជនសរុប។ ភាគច្រើននៃសិស្សដែលអវត្តមាន គឺ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) ដែលមានចំនួនរហូតដល់ ១.៩៩០នាក់។ តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        126
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm