CDC ដាក់ឱ្យប្រើប្រាស់សាកល្បងនៃប្រព័ន្ធគ្រប់គ្រង (cdcIPM) ដើម្បីសម្រួលដល់ការចុះបញ្ជី​វិនិយោគ

2024/10/10 08:20:05 pm        209

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ចេញឱ្យប្រើប្រាស់សាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលផ្ដល់ លទ្ធភាពជូនដល់វិនិយោគិន អាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពីគ្រប់ទីកន្លែង នៅតាមរយៈ ប្រព័ន្ធអនឡាញ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងសុន្ទរកគន្លឹះ ស្ដីអំពី កាលានុវត្តភាពវិនិយោគ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា នៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៤ នេះ, បានជម្រាបជូន អង្គពិធី អំពីភាពជោគជ័យនៃបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅសហរដ្ឋអាម៉េរិក និងកាណាដា ដែលដឹកនាំដោយ ឯកឧត្តមផ្ទាល់ និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា វិស័យឯកជន ពីសមាគមឧកញ៉ាកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀត ដើម្បីជំរុញ និងទាក់ទាញវិនិយោគិនពីសហរដ្ឋអាម៉េរិកមកកម្ពុជា។

ចំណែកកាលានុវត្តភាពវិនិយោគវិញ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវសុន្ទរកគន្លឹះ ស្ដីអំពីកាលានុវត្តភាពវិនិយោគ កិច្ចការងារសម្របសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបច្ចុប្បន្នភាព នៃផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ ប្រទេសកម្ពុជាជាដើម ក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានដាក់ចេញឱ្យប្រើប្រាស់សាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគ កម្ពុជា (cdcIPM) ដែលផ្ដល់លទ្ធភាពជូនដល់វិនិយោគិន អាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមរយៈប្រព័ន្ធអនឡាញ ដែលជាការផ្តល់ភាពងាយស្រួល និងក៏ជាការទាក់ទាញ់អ្នកវិនិយោគឱ្យមកបណ្តាក់ទុកនៅកម្ពុជាបន្ថែម។

ជុំវិញបញ្ហានេះដែរ, លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) បានរំលេចឡើង នូវការមើល ឃើញអំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងបានជម្រាបជូនអំពីការចូលរួមរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសន្ទនាទៀងទាត់ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយបានបង្ហាញជូនសមាសភាពវិស័យ ឯកជនថ្មី ដែលជាសមាជិក-សមាជិការបស់ IBC និងបង្ហាញជូនអំពីវឌ្ឍនភាពបច្ចុប្បន្ន របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ ក្រោម គំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុន ជេធីអ៊ិន ធឺណេសិនណល ខេមបូឌា (JTI Cambodia) ដឹកនាំដោយលោក Benjamin Cerletti អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន, ក្នុងនោះ លោក ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន ក្នុងកិច្ចការងារវិនិយោគនៅកម្ពុជា ក្រោយទទួល បានការអនុញ្ញាតឱ្យចូលមកវិនិយោគនៅកម្ពុជា កាលពីឆ្នាំ ២០១៦ កន្លងទៅ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកកំពុងបំពេញការងារ ប្រមាណ ៤៥០ នាក់, បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញនូវសកម្មភាពចូលរួមជុំការងារអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm