អ្នកនាំពាក្យរដ្ឋាភិបាលលោក កុនស្តែនទីណូស ឡេទីមប៊ីអូទីស ( Konstantinos Letymbiotis) បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលប្រទេសកោះស៊ីប បានអនុម័តការបញ្ជូនជាបន្ទាន់នូវឱសថ និងសម្ភារៈប្រើប្រាស់ផ្សេងទៀតសម្រាប់ប្រទេសលីបង់។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានសិក្សាសំណើមួយដោយប្រទេសលីបង់ «សម្រាប់ការផ្តល់ជំនួយផ្នែកឱសថ និងសម្ភារៈប្រើប្រាស់ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌»។
លោកបានបន្ថែមថា រដ្ឋាភិបាលស៊ីប ក៏បានអនុម័តជំនួយហិរញ្ញវត្ថុបន្ថែមជាពិសេសសម្រាប់ប៉ាឡេស្ទីន។
អ្នកនាំពាក្យ ក៏បានប្រកាសថា មនុស្សជាង ២.000នាក់ នៃប្រទេសចំនួន ២០ ផ្សេងគ្នា ត្រូវបានជម្លៀសចេញពីប្រទេសលីបង់ តាមរយៈប្រទេសកោះស៊ីប។
លោកបាននិយាយថា ភាគច្រើននៃពួកគេ បានចេញដំណើរទៅកាន់ប្រទេសដើមរបស់ពួកគេរួចហើយ ដោយនៅសល់ត្រូវបានផ្តល់ឲ្យនូវកន្លែងស្នាក់នៅដែលរៀបចំដោយអាជ្ញាធរស៊ីប រហូតដល់ពួកគេ មានជើងហោះហើរចេញពីប្រទេសកោះស៊ីប។