អ្នកជំនាញ UN៖ ការឆ្លើយតបរបស់ពិភពលោក ទៅនឹងសង្គ្រាមមីយ៉ាន់ម៉ា “មិនបានផលទេ”

2024/10/10 09:43:27 pm        673

អ្នកជំនាញអង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃព្រហស្បតិ៍ (១០ តុលា) នេះថា កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីបញ្ឈប់សង្គ្រាមស៊ីវិលរបស់សហភាពមីយ៉ាន់ម៉ា គឺ “មិនបានផលនោះទេ” ខណៈជំរុញឱ្យបណ្ដាមេដឹកនាំពិភពលោក ដាក់សម្ពាធរបបសឹកដែលកំពុងកាន់អំណាចលើគ្រប់វិស័យ។

ដោយពណ៌នាអំពីស្ថានភាពមួយដែលកំពុងតែ “អាក្រក់ខ្លាំងឡើងគួរឱ្យរន្ធត់” អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ថម អាន់ឌ្រូ (Tom Andrews) បាននិយាយថា មនុស្សជាង ៣លាននាក់ ត្រូវបានភៀសខ្លួនដោយការប្រយុទ្ធគ្នានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងរយៈពេលជាច្រើនឆ្នាំ។

ជម្លោះមីយ៉ាន់ម៉ា ជាចំណុចផ្ដោតសំខាន់ក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសឡាវ ក្នុងសប្តាហ៍នេះ របស់បណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍ ដែលបានជំរុញរបបសឹក និងគូប្រជែងរបស់ខ្លួនឱ្យចាត់វិធានការជាក់ស្តែងដើម្បីបញ្ឈប់ការបង្ហូរឈាម។ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់អូស្ត្រាលី អ្នកជំនាញអង្គការសហប្រជាជាតិរូបនេះបាននិយាយថា របបសឹកបានបាត់បង់ទ័ព “រាប់ម៉ឺននាក់” នៅក្នុងសមរភូមិ ហើយបានងាកទៅកេណ្ឌទាហានបន្ថែមដើម្បីបង្កើតកងកម្លាំងរបស់ខ្លួនឡើងវិញ។

មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ក្រោយដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត ដែលបង្កឱ្យមានចលនាតវ៉ាដែលបានវិវត្តទៅជាសង្រ្គាមស៊ីវិលពេញលេញ ខណៈរបបសឹកបានបាត់បង់ការគ្រប់គ្រងលើទឹកដីដ៏ធំ៕

អត្ថបទដែលទាក់ទង

មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
2026/08/02 01:32:10 pm        724
លោក Trump និយាយថា លោកនឹងផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្នុងក្ដីសង្ឃឹមថា​នឹង​ទទួល​បាន​កិច្ចព្រមព្រៀងរហ័ស
2026/08/02 12:47:25 pm        647
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋអាសាំប្រទេសឥណ្ឌា កើនឡើងដល់ជាង ៨០នាក់
2026/08/02 12:27:48 pm        707

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់

2026/08/02 03:50:39 pm
​សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
2026/08/02 03:26:18 pm
​រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
2026/08/02 03:22:12 pm
​មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
2026/08/02 02:59:04 pm
​អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
2026/08/02 02:48:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm