បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តិកម្មវិធីជួយផ្គត់ផ្គង់ថវិកាដល់មនុស្សចាស់ក្រីក្រជាង ៣០ ម៉ឺននាក់

2024/10/10 09:48:34 pm        887

រាជរដ្ឋាភិបាល បច្ចុប្បន្នកំពុងអនុវត្តិកម្មវិធី កញ្ចប់គ្រួសារ ដែលផ្តោតសំខាន់ជួយដល់​ក្រុម​គោល​ដៅ​​ជាច្រើន ដែលរស់នៅក្នុងគ្រួសារក្រីក្រ។ សម្រាប់ការអនុវត្តកម្មវិធី កញ្ចប់គ្រួសារនេះ រាជរដ្ឋាភិបាល បានផ្ដល់ជាថវិកាប្រចាំខែជូនដល់ មនុស្សចាស់ វ័យលើសពី ៦០ឆ្នាំ ជារៀងរាល់ខែផងដែរ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១០ ខែតុលានេះបានរៀបចំ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល។ ក្នុងឱកាសចូលរួមទិវានេះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសង្គមកិច្ច ជាសេនាធិការ កំពុងបន្តអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ គិតតាំងពីការចាប់ផ្តើមអនុវត្តកម្មវិធី ពីថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកទទួលផលចំនួន ៦១៥,២៤៦គ្រួសារ ចំណាយថវិកា ជាង៣២ លានដុល្លារអាមេរិក។ ក្នុងនោះជនចាស់ជរា ចំនួនជាង ៣០ម៉ឺននាក់ បានទទួលផលពីកម្មវិធី ដោយចំណាយថវិកាសរុបចំនួន ជាង ៨លានដុល្លារ។

ដោយឡែកនិវត្តន៍ជនជាអតីតមន្ត្រីរាជការស៊ីវិល បានទទួលរបបសន្តិសុខសង្គមក្នុងកម្រិតទាបបំផុត ៨២,៥០០រៀល និងកម្រិតខ្ពស់បផុត ១,២០០,០០០រៀល ក្នុងមួយខែ។ បច្ចុប្បន្ននិវត្តន៍ជនជាអតីតមន្ត្រីរាជការស៊ីវិល ប្រមាណ ៥៤,៧៣៦ នាក់ ទទួលបានរបបសោធនពីរដ្ឋ ដោយចំណាយថវិកាប្រចាំខែ ក្នុងមួយខែៗ ប្រមាណជាង១២លានដុល្លារ។ រីឯ និវត្តន៍ជនជាអតីតយុទ្ធជន បានទទួលរបបសន្តិសុខសង្គមក្នុងកម្រិតទាបបំផុត ៨២.៥០០រៀល និងកម្រិតខ្ពស់បផុតជិត ២លានរៀលក្នុងមួយខែ។

បច្ចុប្បន្ននិវត្តន៍ជនជាអតីតយុទ្ធជន ប្រមាណ ៤៣,២២៩នាក់ ទទួលបានរបបសោធនពីរដ្ឋ ដោយចំណាយថវិកាប្រចាំខែ ក្នុងមួយខែៗ ប្រមាណ ១២លានដុល្លារផងដែរ។លើសពីនេះ មនុស្សវ័យចាស់នៅកម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើន ពីការអនុវត្តកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា តាមរយៈការអនុវត្ត និងការធ្វើបរិយាបន្នកម្មវិធីជាមួយនឹងមនុស្សវ័យចាស់។ មនុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឲ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន ១,៦៤៦ ដែលមានសមាជិកសរុបជិត ៣០ម៉ឺននាក់។ មនុស្សវ័យចាស់ដែលក្រីក្រគ្មានទីពឹង និងគ្មានទីជម្រកជាច្រើនក៏ត្រូវបានផ្តល់ទីជម្រកយ៉ាងសមរម្យតាមរយៈការអនុវត្តគម្រោងផ្ទះទេវតាដែលផ្តួចផ្តើមដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័នផងដែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm