ក្នុងការវាយប្រហារជុំថ្មី ក្រុមតស៊ូឥស្លាមអ៊ីរ៉ាក់ បានកំណត់គោលដៅដោយការវាយប្រហារដោយដ្រូន ទៅលើមូលដ្ឋានសំខាន់របស់អ៊ីស្រាអែល នៅភាគខាងជើងនៃដែនដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយប្រទេសនេះ។
ក្រុមតស៊ូឥស្លាមនៃប្រទេសអ៊ីរ៉ាក់ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ពួកគេបានប្រើប្រាស់យានដ្រូន ដើម្បីវាយប្រហារលើគោលដៅសំខាន់មួយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទឹកដីភាគខាងជើងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន និងលីបង់ ខណៈពេលដែលឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិល រួមទាំងកុមារ ស្ត្រី និងមនុស្សចាស់។
ក្រុមតស៊ូឥស្លាមអ៊ីរ៉ាក់ បាននិយាយថា នេះគឺជាការវាយប្រហារលើកទី២របស់ខ្លួន ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ ទៅលើទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
ក្រុមនេះ ក៏បានវាយប្រហារគោលដៅសំខាន់មួយ នៅភូមិ Umm al-Rashrash នៅភាគខាងត្បូងនៃទឹកដីដែលដែលគ្រប់គ្រងដោយអ៊ីស្រាអែលនេះ កាលពីយប់ថ្ងៃពុធ។
កាលពីថ្ងៃទី ២៩ ខែកញ្ញា យុទ្ធជននៃក្រុមតស៊ូឥស្លាមអ៊ីរ៉ាក់ បានវាយប្រហារដោយយានដ្រូនជាច្រើនគ្រឿង ទៅលើភូមិ Umm al-Rasrash នៅលើឆ្នេរសមុទ្រប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
គួរកត់សម្ភាល់ដែរថា ក្រុមតស៊ូឥស្លាមអ៊ីរ៉ាក់ ធ្លាប់បានព្រមានថា ប្រសិនបើរបបអ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្កាហ្សាស្ទ្រីប និងលីបង់ នោះខ្លួននឹងបង្កើនប្រតិបត្តិការប្រឆាំងនឹងទីតាំងរបស់កងទ័ពអ៊ីស្រា អែល នៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែលនេះ។