មន្ត្រីអាមេរិក៖ រុស្ស៊ីមានអ្នកស្លាប់ និងរបួសចំនួនជាង ៦០០.០០០នាក់ នៅអ៊ុយក្រែន

2024/10/10 10:15:55 pm        46


មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិក ១រូប កាលពីថ្ងៃពុធ (ទី៩ ខែតុលា) បាននិយាយថា ប្រទេសរុស្ស៊ីបានមានអ្នកស្លាប់ និងរបួសជាង ៦០០.០០០នាក់ នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។

ការនិយាយពីចំនួនអ្នកស្លាប់ ឬរបួសរបស់រុស្សីនេះ គឺខ្ពស់ជាងការធ្វើបច្ចុប្បន្នភាពផ្លូវការចុងក្រោយពីសហរដ្ឋអាមេរិក ដែលបានប៉ាន់ប្រមាណថា មានអ្នកស្លាប់ និងរបួសជាង ៣០០.០០០នាក់ គិតចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីអាមេរិករូបនោះបានប្រាប់ថា រុស្ស៊ីបានជួបប្រទះនឹងការស្លាប់ និងរបួសច្រើនបន្ថែមទៀត នៅក្នុងខែកញ្ញាឆ្នាំនេះ ដែលច្រើនជាងរយៈពេលដូចគ្នា នៅក្នុងសង្គ្រាមនេះ ហើយបានពន្យល់ថា វាជារឿងសំខាន់ក្នុងការបង្ហាញពីចំនួនអ្នកស្លាប់ និងរបួស បើទោះបីជាវាមិនមែនជា «មាត្រដ្ឋានច្បាស់លាស់» នៃភាពជោគជ័យ នៅក្នុងជម្លោះក៏ដោយ។

មន្ត្រីនោះ បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងព្យាយាមបញ្ចៀសការកេណ្ឌទ័ពទ្រង់ទ្រាយធំ ដោយសារផលប៉ះពាល់ ដែលនឹងកើតមានលើប្រជាជនក្នុងស្រុករបស់រុស្ស៊ី។ នៅពេលនេះ រូបលោកអាចដំឡើងប្រាក់ឈ្នួលខ្ពស់ ចំពោះទាហានស្ម័គ្រចិត្ត ហើយលោកអាចបន្តបំពេញការងាររបស់កងកម្លាំងទាំងនោះ ដោយមិនមានការកេណ្ឌទ័ពទ្រង់ទ្រាយធំ»។

យ៉ាងណាក្ដី សហរដ្ឋអាមេរិកមិនបានបង្ហាញចំនួនអ្នកស្លាប់ និងរបួសរបស់អ៊ុយក្រែននោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីខែកុម្ភៈ បាននិយាយថា ទាហានប្រហែល ៣១.០០០នាក់ ត្រូវបានសម្លាប់៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm