ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) បានចេញការធ្វើបច្ចុប្បន្នភាពសម្រាប់ «ព្រឹត្តិបត្រព័ត៌មានតំបន់ជម្លោះ (CZIB) សម្រាប់អ៊ីស្រាអែល ដោយព្រមានក្រុមហ៊ុនអាកាសចរណ៍ឲ្យមាននីតិវិធីត្រួតពិនិត្យហានិភ័យយ៉ាងតឹងរ៉ឹងសម្រាប់ជើងហោះហើរលើទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រា អែល។
EASA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គណៈកម្មការអឺរ៉ុប និងទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប បានធ្វើបច្ចុប្បន្នភាពព្រឹត្តិបត្រព័ត៌មានតំបន់ជម្លោះ (CZIB) សម្រាប់អ៊ីស្រាអែលដែលបានចេញផ្សាយកាលពីថ្ងៃទី ២៨ ខែកញ្ញា។ CZIB ដែលបានកែសម្រួលផ្តល់អនុសាសន៍ថាប្រតិបត្តិករអាកាសចរណ៍អនុវត្តដំណើរការត្រួតពិនិត្យដ៏តឹងរ៉ឹង និងការវាយតម្លៃហានិភ័យសម្រាប់ ជើងហោះហើរនីមួយៗ នៅពេលមានបំណងធ្វើប្រតិបត្តិការក្នុងដែនអាកាសរបស់អ៊ីស្រាអែល»។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«អនុសាសន៍នេះ មានសុពលភាព រហូតដល់ថ្ងៃទី ៣១ ខែតុលា ហើយអាចត្រូវបានពិនិត្យឡើងវិញមុននេះ និងកែសម្រួល ឬដកចេញជាប្រធានបទនៃការវាយតម្លៃដែលបាន កែប្រែ»។
អ៊ីស្រាអែល កំពុងបន្តកំណត់គោលដៅលើតំបន់ហ្កាហ្សា លីបង់ និងប្រទេសស៊ីរី។
បន្ទាប់ពីការឆ្លើយតបយោធាកាលពីសប្តាហ៍មុនរបស់អ៊ីរ៉ង់ចំពោះអ៊ីស្រាអែលជាមួយនឹងការវាយប្រហារដោយមីស៊ីលលឿនជាងសំឡេង លើទីតាំងយោធារបស់របបអ៊ីស្រាអែល ក្នុងប្រតិបត្តិការដែលមានឈ្មោះថា «True Promise II» ក្រុមជ្វីហ្វនិយម បានអះអាងថា នឹងវាយប្រហារអ៊ីរ៉ង់។